• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniy លើកទី១

សិស្សវៀតណាមចំនួន៨/៨នាក់ដែលចូលរួមក្នុងការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniyលើកទី១ សុទ្ធតែទទួលបានមេដាយ ដែលក្នុងនោះមានមេដាយមាស៤ គ្រឿង និងប្រាក់៤គ្រឿង។
ក្រុមវៀតណាមចូលរួមការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniy លើកទី១។ រូបថត៖ VOV

វៀតណាមឈរចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតនេះ។ នេះជាព័ត៌មានដែលត្រូបានក្រសួងអប់រំនិងបណ្តុះបណ្តាល រួមជាមួយសមាគមគីមីវិទ្យាវៀតណាម ប្រកាសកាលពីថ្ងៃទី ១៦ ខែមិថុនា។

ការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិ Abu Reikhan Beruniy សម្រាប់សិស្សដែលមានអាយុក្រោម ១៨ ឆ្នាំ ត្រូវបានក្រសួងអប់រំនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន រៀបចំឡើងក្នុងតំបន់ Khorezm នៃសាធារណរដ្ឋអ៊ូសបេគីស្ថានជារៀងរាល់ពីរឆ្នាំម្តង។ ឆ្នាំនេះដោយបានរៀបចំឡើងជាលើកដំបូង ការប្រកួតត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១-១៧ ខែមិថុនាដោយមានការចូលរួមពីប្រទេសចំនួន១៥៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top