ព័ត៌មាន
វៀតណាមជានិច្ចកាលយកចិត្តទូកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ពីតួនាទីវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត Knapper ក្នុងការរួមចំណែកបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំនួយមនុស្សធម៌និងការដោះស្រាយផលវិបាកនៃសង្គ្រាម។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានស្នើឱ្យបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានបញ្ជាក់ពីមោទនភាពក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី តាមនោះ ពង្រឹងទំនុកចិត្តនយោបាយ ពង្រីកពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន៕







