• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ច​កាលគោរពនិងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ

នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីរំលឹកខួប ៣០ឆ្នាំ ដែលអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS)បានចូលជាធរមាន (១៩៩៤-២០២៤)។

នៅក្នុងពិធីនេះ លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសបានអះអាងថា UNCLOS បានក្លាយជាឯកសារច្បាប់ដ៏សំខាន់បំផុត និងជាសមិទ្ធិផលដ៏ធំបំផុតមួយទាក់ ទងនឹងច្បាប់អន្តរជាតិរបស់សហគមន៍អន្តរជាតិក្នុងសតវត្សទី២០។ ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រ ការគោរពនិងអនុវត្តន៍យ៉ាងពេញលេញនូវ បទប្បញ្ញត្តិរបស់ UNCLOS គឺសមស្របទាំងស្រុង ជាមួយនឹងគោលការណ៍និងគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម រហូតមកដល់បច្ចុប្បន្ន។ ដោយស្មារតីគោរពច្បាប់ វៀតណាមតស៊ូមតិយ៉ាងស្វិតស្វាញ ដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ផងដែរ។

គណប្រតិភូបានថតរូបអនុស្សាវរីយ៍។ រូបថត៖ An Dang/TTXVN

អនុវត្តគោលការណ៍នេះ វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការដោះស្រាយបញ្ហាកំណត់ដែនសមុទ្រជាមួយប្រទេសជិតខាង; វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងក្របខណ្ឌនៃយន្តការអន្តរជាតិដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញា រួមចំណែកគំនិតផ្តួចផ្តើមលេចធ្លោជាច្រើន ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ដោយបង្ហាញពីតួនាទីរបស់វៀតណាមក្នុងវេទិកាអន្តរជាតិ និងតំបន់ទាក់ទងនឹងសមុទ្រនិងមហាសាគរ ដូចជាដំណើរការមហាសាគរ និងច្បាប់សមុទ្ររបស់អ.ស.ប។

លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា៖ នៅអ.ស.ប វៀតណាមនិងគណៈប្រតិភូនៃប្រទេសចំនួន១១ បានសហការបង្កើតក្រុមមិត្តភាព UNCLOS ដោយមានប្រទេសសមាជិកជាង ១០០ ដើម្បីជំរុញការអនុវត្ត UNCLOS ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top