• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កភាពងាយស្រួលសំរាប់វិនិយោគិនបរទេស

នាយប់ថ្ងៃទី​២៤ ខែឧសភា  ឆ្នាំ​២០១៨ ថ្លែ​ងមតិទៅកាន់សហគ្រាសជួរមុខមួយចំនួ​ន អង្គភាព​របស់កូរ៉េខាងត្បូង ក្នុ​ង​ដំណើរ​ទស្សនកិច្ច​នៅប្រទេសនេះ ចាប់ពីថ្ងៃទី២២​ដល់ទី២៧ ឧសភា រដ្ឋម​ន្រ្តី ប្រធានខុទ្ទកាល័យ​រដ្ឋាភិបាល​លោក Mai Tien Dung បានអះអាងថា រដ្ឋា​ភិបាលវៀតណាម​ យកចិត្តទុក​ដាក់ជាពិសេស​ដល់ការ​បង្កភាព​ងាយ​ស្រួល​​សំរាប់សហគ្រាស​បរទេសក្នុងការ​វិនិយោគនិងធ្វើផលិត​កម្ម អាជីវកម្ម​នៅវៀត​ណាម។​ 
 
រដ្ឋមន្រ្តីលោក Mai Tien​ Dung បានសង្កត់ធ្ងន់ថា ​រដ្ឋាភិបាល​វៀត​ណាម កំពុង​ផ្តោត​ទៅលើការ​កែទម្រង់​និង​ធ្វើ​ទំនើប​ភាវូបនីយកម្ម​ខឿនរដ្ឋបាល​សាធារណៈ ដកបាំង បើកទ្វារទីផ្សារ​ ជំរុញការអភិវឌ្ឍរបស់សេដ្ឋ​កិច្ចឯក​ជន ហើយ​​នាពេលខាង​មុខនេះនឹងផ្តោតសំខា​ន់ទៅ លើគម្រោងការណ៍អភិវឌ្ឍ​ន៍រដ្ឋាភិបាលអេឡិចត្រូ​និក​។ លោក Mai Tien Dung មា​នគោលបំណងថា រដ្ឋាភិបាល​ក៏ដូចជាសហគ្រាសកូរ៉េខាងត្បូង​ នឹងចែករំលែកបទពិសោធ​ន៍ ជួយ​​ឧបត្ថម្ភ​វៀត​​ណាម ក្នុងការកសាងនិងអភិវ​ឌ្ឍន៍រដ្ឋាភិបាលអេឡិច​ត្រូនិក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top