• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលបានបង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់សហគ្រាសបរទេស

នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Coca-Cola វៀត ណាម លោក Sanket Ray ។

ក្នុងជំនួបនេះ លោក Phung Quoc Hien បានវាយតម្លៃខ្ពស់ចំពោះការដែល ក្រុមហ៊ុន Coca-Cola បានបង្កើតការវិនិយោគអាជីវកម្មបន្ទាប់ពីការអភិវឌ្ឍទីផ្សារនៅវៀតណាមអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។ អនុប្រធាន​រដ្ឋសភាលោក Phung Quoc Hien បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋសភាវៀតណាមតែងតែផ្តោតលើការកែលម្អក្របខ័ណ្ឌច្បាប់ បង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់អាជីវកម្មបរទេសមកធ្វើការវិនិយោគនៅវៀតណាម ក្នុងនោះមានក្រុមហ៊ុន Coca – Cola តែម្តង។

អនុប្រធានរដ្ឋសភាបានស្នើថា នៅពេលប្រតិបត្ដិការនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុននឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវបញ្ញត្តិនានានៃច្បាប់វៀតណាមក្នុងការអនុវត្តនូវកាតព្វកិច្ចពន្ធ កាតព្វកិច្ចការពារបរិស្ថាននិងការរួមចំណែកបន្ថែមទៀតសម្រាប់សកម្មភាពសង្គមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top