• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងធានាសិទ្ធិមនុស្សឲ្យបានល្អបំផុត

ចាប់តាំងពីពេលលោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យបង្កើត រដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈឆ្នាំ ១៩៤៥ មក វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងធានាសិទ្ធិមនុស្សបានយ៉ាងល្អបំផុត។
ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបលោក Giorgio Aliberti ឯកអគ្គរដ្ឋទូត-ប្រធានស្ថានបេសកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម (រូបថត៖ VNA)

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបលោក Giorgio Aliberti ឯកអគ្គរដ្ឋទូត-ប្រធានស្ថានបេសកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូត។

ប្រធានរដ្ឋ លោក Vo Van Thuong បានពិភាក្សាអំពីបញ្ហាមួយចំនួន ដែលលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់។ ចំពោះបញ្ហាសិទ្ធិមនុស្ស លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ចាប់តាំងពីពេលលោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យបង្កើត រដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈឆ្នាំ ១៩៤៥ មក វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងធានាសិទ្ធិមនុស្សបានយ៉ាងល្អបំផុត។វៀតណាមបានតស៊ូការពារមាតុភូមិ ដោយបានពលីយ៉ាងធំធេង គឺដើម្បីធានាសិទ្ធិឯករាជ្យ សេរីភាព និងសុភមង្គលរបស់ប្រជាជន។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមបានចែងយ៉ាងពេញលេញអំពីសិទ្ធិមនុស្ស ហើយវៀតណាមកំពុងអនុវត្តន៍យ៉ាងខ្លាំងក្លាជាមួយនឹងគោលនយោបាយជាច្រើន។ ចំពោះអង្គការក្រៅរដ្ឋាភិបាលបរទេស ប្រធានរដ្ឋ លោក Vo Van Thuong ក៏បានអះអាងដែរថា បក្សរដ្ឋវៀតណាមជានិច្ចកាលគោរព បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់អង្គការសង្គម និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់របស់វៀតណាម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានឲ្យដឹងថាសញ្ញាសម្គាល់សំខាន់មួយក្នុងអាណត្តិរយៈពេល ៤ ឆ្នាំ កន្លងទៅគឺ EU និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -EU ដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ចំពោះកិច្ចព្រមព្រៀងគាំពារការវិនិយោគ វៀតណាម -EU សហភាពអឺរ៉ុបកំពុងបន្តជំរុញដល់សមាជិកនានា សំដៅផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top