• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍

នេះជាការវាយតម្លៃរបស់លោក Boris Rhein ទេសាភិបាលរដ្ឋ Hessen ក្នុងជំនួប ជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៅ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh និងលោក Boris Rhein ទេសាភិបាលរដ្ឋ Hessen។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ដោយពិភាក្សាអំពីផែនការសាង សង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមនោះ លោកទេសាភិបាល Boris Rhein បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត គម្រោងនេះ ក៏ដូចជាចែករំលែកមេរៀនក្នុងការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុផងដែរ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានស្នើឲ្យ អាជ្ញាធររដ្ឋ Hessen បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យអប់រំ និងបណ្តុះបណ្តាល ដូចជា៖ ផ្តល់អាហារូបករណ៍ដល់និស្សិតនិងសិក្ខាកាមក្រោយឧត្តមសិក្សារបស់ វៀតណាម; លើកទឹកចិត្តការតភ្ជាប់បណ្តុះបណ្តាលរវាងគ្រឹះស្ថានស្រាវជ្រាវនៃភាគី ទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមធ្វើសមាហ រណកម្មយ៉ាងស៊ីជម្រៅក្នុងសង្គមអាល្លឺម៉ង់រួមចំណែកយ៉ាងសកម្មក្នុងជីវភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top