• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្ពោះទៅពិភពនៃការអភិវឌ្ឍប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគ បានសម្របសម្រួលជាមួយអង្គការសហប្រតិបត្តិការអន្តរជាតិរបស់អាល្លឺម៉ង់-GIZ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការត្រួតពិនិត្យជាតិស្ម័គ្រចិត្ត (VNR) ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់វៀត ណាមក្នុង ២០២៣។
ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)

វៀតណាមបានបង្កើត និងបង្ហាញ VNR ជាលើកដំបូងក្នុងឆ្នាំ ២០១៨។ នៅឆ្នាំ ២០២៣ វៀតណាមបានបន្តចុះឈ្មោះដើម្បីធ្វើបទបង្ហាញ VNR ជាលើកទីពីរ រួមជាមួយនឹងប្រទេសចំនួន ៤១ ផ្សេងទៀត។ លោកបណ្ឌិត Le Viet Anh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ចំណុះក្រសួងផែនការ និងវិនិយោគ បានសង្កត់ធ្ងន់ថា៖ វៀតណាមមានបំណងចែករំលែកសមិទ្ធិផលនិងវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយទន្ទឹមនឹងនោះចែករំលែកការលំបាក បញ្ហាប្រឈម និងមេរៀនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណត់ទិសដៅសម្រាប់សកម្មភាពស្នូលនៅក្នុងដំណាក់កាលបន្ត។ . យើងសង្ឃឹមថា របាយការណ៍របស់វៀតណាមក្នុងឆ្នាំ ២០២៣នេះនឹងបន្តផ្តល់ជូនមិត្តអន្តរជាតិនូវទិដ្ឋភាពទូទៅដ៏ទូលំទូលាយប៉ុន្តែលម្អិត ពីវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង ១៧ នៅវៀតណាម។ តាមនោះ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នាពេលខាងមុខ

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញទាំងក្នុងស្រុកនិងអន្តរជាតិបានចូលរួមចែករំលែកមតិយោបល់ជាច្រើនលើសេចក្តីព្រាង VNR និងបានស្នើឡើងផ្នែកអាទិភាពសម្រាប់ការអនុវត្ត SDG នាពេលខាងមុខ ដោយរួមចំណែកពន្លឿនការអនុវត្ត SDG នៅត្រឹមឆ្នាំ២០២៣០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។

Top