• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមច្រានចោលសេចក្តីសម្រេចរបស់ចិនស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើត

វៀតណាមមានមូលដ្ឋានគតិយុត្តនិងភ័ស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្រនានារបស់វៀតណាម ដែលបានកំណត់ស្របតាម UNCLOS ១៩៨២។
 

អ្នកនាំពាក្យរងក្រសួងការប្រទេសវៀតណាម លោក Doan Khac Viet


ក្នុងសន្និសីទកាសែតជាប្រចាំដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៩ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានឡើងសំឡេងជំទាស់និងច្រានចោលសេចក្តីសម្រេចរបស់ចិនស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើត និងស្នើឱ្យភាគីទាំងអស់គោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងបញ្ជាក់ថា រាល់ការរំលោភបំពានដោយភាគីនានានៅសមុទ្រខាងកើតគឺត្រូវបានចាត់ទុកថាជាមោឃៈ។

ចំពោះមុខព័ត៌មានដែលថា  ឆ្មាំសមុទ្ររបស់ចិនបានប្រកាសប្រតិបត្តិបទហាមឃាត់នេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ នៅលើដែនសមុទ្រ រួមមានផ្នែកមួយនៃឈូងសមុទ្រខាងជើងនិងប្រជុំកោះ Hoang Sa ក្រោមអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតនោះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានអះអាងថា៖ “វៀតណាមមានមូលដ្ឋានគតិយុត្តនិងភ័ស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្រនានារបស់វៀតណាម ដែលបានកំណត់ស្របតាម UNCLOS ១៩៨២។ វៀតណាមចាត់ទុកថា៖ រាល់ការអនុវត្តវិធានការអភិរក្សធនធានជីវសាស្ត្រ គួរតែត្រូវបានអនុវត្តន៍ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់ UNCLOS ១៩៨២ ដោយមិនធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យឬយុត្តាធិការនៅលើសមុទ្ររបស់ភាគីពាក់ព័ន្ធ។

វៀតណាមប្រឆាំងជំទាស់និងច្រានចោលដាច់អហង្ការនូវសេចក្តីសម្រេចចិត្តដោយឯកតោភាគីនេះរបស់ភាគីចិន។ ហើយបទបញ្ញត្តិនេះបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa រំលោភច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS ប្រឆាំងនឹងស្មារតីនៃ DOC ហើយដើរផ្ទុយនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋានដែលដឹកនាំការដោះស្រាយបញ្ហាលើសមុទ្ររវាងវៀតណាមនិង ចិន”។

ឆ្លើយនឹងសំនួរអំពីរបាយការណ៍ស៊ើបអង្កេតដែលបានចុះផ្សាយក្នុងសារព័ត៌មាននាថ្ងៃទី ១៣ ខែមេសា ដែលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៤ ចិនបានចុះពាណិជ្ជសញ្ញារាប់រយអង្គភាព ដែលរាយប៉ាយពាសពេញសមុទ្រខាងកើត។ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសបានមានប្រសាសន៍ថា គោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត ត្រូវបានបញ្ជាក់ច្បាស់ៗ ជាច្រើនលើកច្រើនសារ ហើយមុនក៏ដូចជាក្រោយទៀត លើបញ្ហាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់ផ្សេងទៀតរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top