• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចែករំលែកបទពិសោធន៍ក្នុងតុល្យភាពសុខាភិបាល និងសេដ្ឋកិច្ចក្នុងកិច្ចប្រជុំកំពូល APEC លើកទី១២ ស្តីពីសុខាភិបាលនិងសេដ្ឋកិច្ច

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ២៥និងទី ១៦ ខែសីហា នៅទីក្រុងបាងកក ប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ១២ ស្តីពីសុខាភិបាល និងសេដ្ឋកិច្ច (HLM ១២)។
  អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Xuan Tuyen និងគណៈប្រតិភូវៀតណាមក្នុងពិធី (រូបថត៖ VOV)  

នៅក្នុងកិច្ចពិភាក្សាតុមូលដោយប្រធានបទ “វិនិយោគលើសន្តិសុខសុខាភិបាលសកល ដើម្បីត្រៀមលក្ខណៈឲ្យបានល្អសម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតនាពេលខាងមុខ” អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Do Xuan Tuyen ប្រធានគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះបានចាត់ទុកថា៖ វៀតណាមបាននិងកំពុងអនុវត្តន៍គោលដៅពីរគឺ បង្ការទប់ស្កាត់ជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។ វៀតណាមនឹងចែករំលែកបទពិសោធន៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់វៀតណាមនៅឯវេទិកានេះហើយផ្ទុយទៅវិញ វៀតណាមក៏នឹងស្វែងយល់ពីបទពិសោធន៍របស់បណ្តាប្រទេស សមាជិកដើម្បីដាក់ពង្រាយអនុវត្តន៍ក្នុងរយៈពេលខាងមុខ។

នៅក្នុងវគ្គពិភាក្សាផងដែរ តំណាងនៃបណ្តាសេដ្ឋកិច្ចសមាជិកបានផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍លើគោលនយោបាយរួមបញ្ចូលគ្នា ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ រួមទាំងការពង្រឹងកម្លាំងសុខាភិបាលសាធារណៈ រួមទាំងការថែទាំសុខភាពរបស់ប្រជាជនទាំងមូល ការទាក់ទងផ្ទាល់នឹងប្រភពវ៉ាក់សាំង និងជ្រុងសំខាន់ផ្សេងទៀតនៃសន្តិសុខសុខាភិបាលសកល ក៏ដូចជា ទទួលស្គាល់ទំនាក់ទំនងរវាងវិធានការឆ្លើយតបទាំងនេះ។

សូមគូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ប្រធាន HLM១២ ត្រូវបានតំណាងចូលរួមផ្តល់យោបល់ និងគាំទ្រ។ សេចក្តីថ្លែងការណ៍នេះនឹងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល APEC នៅខែវិច្ឆិកាខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

អាស្រ័យហេតុនេះ លោក Mahful MD បាននិយាយថា ចំនួនអ្នកទស្សនាចូលកីឡដ្ឋាននេះ លើសពីបរិមាណមនុស្សកំណត់របស់កីឡដ្ឋាន។

Top