• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសិក្ខាសាលានៃអ្នកដឹកនាំវប្បធម៌សិល្បៈលើកទី៦


 ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសិល្បៈនិងភ្នាក់ងារវប្បធម៌នៃបណ្តាប្រទេសជាសមាជិករបស់ IFACCA ចូលរួមក្នុងកិច្ចប្រជុំ (រូបថត: icd.gov.vn)
 

 នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Melaka នៃប្រទេសម៉ាឡេស៊ី បាន​ប្រព្រឹត្ត​ទៅសិក្ខា​សាលានៃ​អ្នកដឹក​នាំ​វប្បធម៌​សិល្បៈលើកទី៦ ដោយសហព័ន្ធអន្ដរជាតិនៃ​បណ្តាក្រុមប្រឹក្សាសិល្បៈនិងស្ថាប័ន​វប្បធម៌​ (IFACCA) សហការ​ជាមួ​យអគ្គនាយកដ្ឋានវប្បធម៌និ​ងសិល្បៈ​ម៉ាឡេស៊ី (JKKN) រៀបចំ​ឡើង។​
 
សិក្ខាសាលា​នេះមានការ​ចូលរួមរបស់តំណាងមកពី៤៥ ​ប្រទេសនិងតំបន់ដែនដី ដែល​ ជាប្រធាន​ក្រុមប្រឹក្សា​សិល្បៈឬ​ថ្នាក់ដឹក​នាំក្រសួងវប្បធម៌នៃប្រទេសនានាសំដៅពិភាក្សាចំពោះកាលា​នុវត្តន៍ភាព បញ្ហាប្រឈម ការចែ​ករំលែកបទ​ពិសោធន៍ទាំងជោគ​ជ័យ​និង​បរាជ័យ​ក្នុង​ការរៀបចំ​ផែន​ការ​និងអនុវត្ត​វិធាន​ការ​គោល​នយោបាយ​ក្នុងវិស័យវប្បធម៌​និងសិល្បៈ។
 
លោកស្រី Nguyen Phuong Hoa អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិត្រូវបានក្រសួងវប្បធម៌ កីឡា​និងទេ​សចរណ៍វៀតណាមចាត់ចែង ចូលរួ​មសិក្ខាសាលានេះ និងកិច្ចប្រជុំកំពូ​លសិល្បៈ​លើកទី​ ៨ នៅទី​ក្រុង​គួឡា​ឡាំពួ ចា​ប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមីនា ជាមួយនឹងកា​រចូលរួមរបស់ប្រទេសនិងតំ​បន់ដែន​ដីជាង ១២០ ដែ​លជាសមា ជិករបស់​ IFACCA ។ នៅឯជំនួបកំពូល លោ​កស្រី Nguyen Phuong Hoa ​បាន​ធ្វើជា​អធិបតី​នៃកិច្ច​ពិភាក្សា​ជាមួយ​ប្រធាន​បទ “ទស្សន​ទានឆ្លង​ដែនស្តីពីនិរន្តរភាព​និង​អនាគតនៃ​កិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ​”៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top