ថ្លែងក្នុងសម័យប្រជុំពេញអង្គ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់លើបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននៅលើពិភពលោក និងបានលើកសំណើមួយចំនួន។ ទី ១ បណ្តាសភាត្រូវបន្តសុក្រឹត្យក្របខ័ណ្ឌច្បាប់របស់ជាតិស្តីពីការការពារប្រជាជនក្នុងគ្រាអាសន្ន និងវិបត្តិ។ ទីពីរ ចាំបាច់ត្រូវបែងចែកធនធានឱ្យបានសមស្រប សម្រាប់កម្មវិធីជំនួយសង្គ្រោះ និងស្ថាបនា ឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ; លើកទឹកចិត្តឱ្យមានការចូលរួមពីអង្គការសង្គម សហគ្រាស និងសហគមន៍មូលដ្ឋាន។ ទី៣ ត្រូវពង្រឹងការងារត្រួតពិនិត្យការអនុវត្តការសន្យាមនុស្សធម៌អន្តរជាតិ។ ជាទីបំផុត បណ្តាសភាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ម្ចាស់ការជំរុញកិច្ចសន្ទនា និងចែករំលែកបទពិសោធន៍។
គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការសន្តិភាពនិងសន្តិសុខអន្តរជាតិ និងគណៈកម្មាធិការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មតិយោបល់របស់គណៈប្រតិភូវៀតណាមទទួលបានឯកភាពនិងវាយតម្លៃខ្ពស់ពីបណ្តាប្រទេស ហើយត្រូវបានចងក្រងដោយលេខាធិការដ្ឋាន IPU ដើម្បីបញ្ចូលក្នុងឯកសាររួមរបស់មហាសន្និបាត៕







