• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព(HLPF) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ថ្លែងសុន្ទរកថាក្នុងវេទិកានេះ។ រូបថត៖ Quang Huy/VNA

ថ្លែងសុន្ទរកថាក្នុងវេទិកានេះ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានធ្វើអធិប្បាយពីការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តរបស់វៀតណាម (VNR) ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ក្នុងឆ្នាំនេះ។ រដ្ឋមន្ត្រីបានឲ្យដឹងថា VNR លើកទីពីរនេះគឺសំដៅចែករំលែកវឌ្ឍនភាពនៃការអនុវត្ត SDGs; ការផ្លាស់ប្តូរនិងវឌ្ឍនភាពសំខាន់ៗបើធៀបនឹង VNR លើកដំបូង (២០១៨); ការលំបាក បញ្ហាប្រឈម និងទិសដៅសំខាន់ៗដើម្បីជំរុញការអនុវត្ត SDGs នាពេលខាងមុខ។

សុន្ទរកថារបស់វៀតណាមនៅអង្គការសហប្រជាជាតិ ទទួលបានការចាប់អារម្មណ៍និងការចូលរួមផ្តល់មតិយោបល់ពីប្រទេស អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានឆ្លើយសំណួររបស់គណៈប្រតិភូចូលរួម ហើយបានអះអាងថា វៀតណាមប្តេជ្ញាបន្តលើកកំពស់តួនាទីជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា មិនទុកឱ្យនរណាម្នាក់នៅពីក្រោយក្នុងដំណើរការនេះ។

របៀបវារៈឆ្នាំ ២០៣០ ត្រូវបានអនុម័តដោយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយផ្តោតសំខាន់លើ SDG ចំនួន១៧។ ជាពិសេស VNR ត្រូវបានចាត់ទុកថា ជាយន្តការមួយក្នុងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និង SDG លើទ្រង់ទ្រាយសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top