• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ

សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកប្រែប្រួល ទាមទារឱ្យមានការឯកភាព សាមគ្គីភាពអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៨ មហាសន្និបាតអង្គការសហប្រជាជាតិ រួមជាមួយសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល តាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកប្រែប្រួល ទាមទារឱ្យមានការឯកភាព សាមគ្គីភាពអន្តរជាតិ។ តាមរយៈការចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់លើកទី៧៨ក្នុងខែកញ្ញា និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបញ្ជូនសារដ៏រឹងមាំរបស់វៀតណាមទៅកាន់សហគមន៍អន្តរជាតិអំពីប្រទេសវៀតណាមស្រលាញ់សន្តិភាព សមាជិកប្រកបដោយការទទួលខុសត្រូវ ចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top