• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ជាពិសេស វៀតណាមបានធ្វើជាអធិបតីក្នុងការព្រាងនិងបង្ហាញសុន្ទរកថារួមស្តីពីការចាក់វ៉ាក់សាំង និងការទទួលបានវ៉ាក់សាំងជាមួយប្រទេសឧបត្ថម្ភចំនួន ៤២។

លោកឯកអគ្គរដ្ឋទូត Mai Phan Dung (អង្គុយខាងស្តាំ) ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៅសម័យប្រជុំលើកទី ៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)

សម័យប្រជុំជាប្រចាំលើកទី ៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ថ្ងៃទី ៧ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែតុលា) បានបិទបញ្ចប់នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ៧ ខែតុលា ដោយកត់សម្គាល់ការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៦-២០២៨។

ជាពិសេស វៀតណាមបានធ្វើជាអធិបតីក្នុងការព្រាងនិងបង្ហាញសុន្ទរកថារួមស្តីពីការចាក់វ៉ាក់សាំង និងការទទួលបានវ៉ាក់សាំងជាមួយប្រទេសឧបត្ថម្ភចំនួន ៤២។ វៀតណាមក៏បានធ្វើជាអធិបតីក្នុងការរៀបចំសិក្ខាសាលា "ការលើកកម្ពស់សិទ្ធិសុខភាពរបស់មនុស្សចាស់៖ ឆ្ពោះទៅរកក្របខ័ណ្ឌដ៏ទូលំទូលាយដើម្បីធានាការទទួលបានសិទ្ធិមនុស្សរបស់មនុស្សចាស់" ដែលឧបត្ថម្ភរួមគ្នាដោយហ្វីលីពីន និងស្លូវេនី។ វៀតណាមបានធ្វើជាសហអធិបតីក្នុងព្រឹត្តិការណ៍ចំនួន ២ នៅខាងក្រៅសម័យប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងបរិបទនៃការឆបោកតាមអ៊ីនធឺណិត និងស្តីពីការវាយតម្លៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។

ការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុងសម័យប្រជុំលើកទី ៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែមទៀតអំពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ស្តីពីការគោរព ការធានា ការការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ដោយចាត់ទុក មនុស្សជាស្នូល ប្រធានបទ គោលដៅ និងកម្លាំងចលករនៃដំណើរការអភិវឌ្ឍន៍ និងយកសុភមង្គល និងការពេញចិត្តរបស់ប្រជាជនជារង្វាស់ និងគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង៕

តាម​ vovworld.vn/km-KH

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top