• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាព​ជំរុញ​ពហុភាគីនិយម​នៃអង្គការសហប្រជាជាតិ

នាថ្ងៃទី ២០ ខែកញ្ញា ទីភ្នាក់ងារបណ្ណាល័យ និងបណ្ណសារនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបើកពិធីតាំងបង្ហាញឯកសារ និងវត្ថុតាងប្រវត្តិសាស្ត្ររំលឹកខួបលើកទី ១០០ ឆ្នាំ នៃពហុភាគីនិយមនៅទីក្រុងហ្សឺណែវ (១៩២០-២០២០) ដើម្បីសង្កត់ធ្ងន់កាន់តែខ្លាំងលើសារៈសំខាន់នៃពហុភាគីនិយមក្នុងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្ដូរជាច្រើននាបច្ចុប្បន្ន។
  លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ចុះហត្ថលេខាលើផ្ទាំងបាណូនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)  

ក្នុងឱកាសនេះ ដែលចំនឹងពិធីរំលឹខួបលើកទី ៤៥ ទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (២០ ខែកញ្ញា ឆ្នាំ ១៩៧៧ - ២០ ខែកញ្ញា ឆ្នាំ ២០២២) លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅទីក្រុងហ្សឺណែវ បានចុះហត្ថលេខាលើផ្ទាំងបាណូនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយរួមជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានបេសកកម្មអញ្ជើញចូលរួមពិធីតាងបង្ហាញ។ តំណាងស្ថានបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានអញ្ជើញចូលរួមពិធីតាងបង្ហាញរំលឹកខួបលើកទី ១០០ ទិវា ពហុភាគីនិយមនៅទីក្រុងហ្សឺណែវ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់វៀតណាមក្នុងការលើកកំពស់និងជំរុញពហុភាគីនិយម។

បណ្ណាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ គឺជាបណ្ណាល័យដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំពិធីតាងបង្ហាញចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ២៨ ខែតុលាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top