• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៦

គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន់ ងៀ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៦ (ACAMM-២៦) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។

ថ្លែងនៅក្នុងសន្និសីទក្រោមប្រធានបទ "កសាងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ" ឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន់ងៀ បានចែករំលែកបទពិសោធន៍របស់កងទ័ពប្រជាជនវៀតណាមក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយបញ្ជាក់ថា ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ និងអាស៊ាន កងទ័ពប្រជាជនវៀតណាម បាននិងកំពុងហើយនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពអាស៊ានជាទូទៅ និងរវាងកងទ័ពជើងគោកអាស៊ានជាពិសេស ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមទាំងអស់ សម្រាប់តំបន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top