• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិព័រណ៍ការពារជាតិនិងសន្តិសុខជាតិអាស៊ី ឆ្នាំ ២០២៦

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិម៉ាឡេស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួមពិព័រណ៍ការពារជាតិនិងសន្តិសុខជាតិអាស៊ី លើកទី១៩ (DSA) ដែលបានប្រារព្ធឡើងនៅប្រទេសម៉ាឡេស៊ី។

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ចូលរួមពិធីបើកតាំងពិព័រណ៍ការពារជាតិអាស៊ី (រូបថត៖ ក្រសួងការពារប្រទេស)

ពិព័រណ៍ការពារជាតិអាស៊ី DSA ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែមេសា មានការចូលរួមពីយោធានៃប្រទេសចំនួន ៦០ ក្នុងនោះមានប្រទេសចំនួន ៣៨ ចូលរួមការតាំងពិព័រណ៍ និងមានការចូលរួមរបស់ក្រុមហ៊ុន និងសាជីវកម្មឧស្សាហកម្មការពារជាតិឈានមុខគេប្រមាណ ១.៤០០ មកពីជុំវិញពិភពលោក។ ការដែលក្រសួងការពារប្រទេសវៀតណាមចូលរួមក្នុងការតាំងពិព័រណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិ ដោយបញ្ជាក់ថា រដ្ឋាភិបាល វៀតណាម និងក្រសួងការពារប្រទេស តែងតែបង្កលក្ខណៈងាយស្រួល ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិដោយផ្អែកលើគោល ការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពច្បាប់វៀតណាម និងការប្តេជ្ញាចិត្តអន្តរជាតិផ្សេងទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ធ្វើការនិងចូលរួមពិព័រណ៍ការពារជាតិអាស៊ីលើកទី ១៩ និងពិព័រណ៍ការពារជាតិអាស៊ី (DSA) នៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២០ ខែមេសា ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោកអាដលី ប៊ីន ហ្សាហារី។ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែទូលំទូលាយ ជាក់ស្តែង ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការស្វែងរកនិងជួយសង្គ្រោះនៅលើសមុទ្រក្នុងពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះបង្កើតយន្តការសម្រាប់ការល្បាតសមុទ្ររួមគ្នា និងបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ សម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន អនុវត្តច្បាប់ ជួយដល់នាវានេសាទ និងអ្នកនេសាទរបស់គ្នាទៅវិញទៅមកដែលជួបការលំបាកនៅលើសមុទ្រ ក៏ដូចជាការប្រព្រឹត្តចំពោះនាវានេសាទ និងអ្នកនេសាទដោយមនុស្សធម៌ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា និងយន្តការពហុភាគី៕

តាម​ vovworld.vn/km-KH

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top