• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំពិគ្រោះយោបល់។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក បានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការលើក ដំបូង នៃដំណើរការអន្តររដ្ឋាភិបាល ដើម្បីពិភាក្សា និងបង្កើតកិច្ចព្រមព្រៀងឌីជីថល សកល (Global Digital Compact - GDC)។ ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។ តាមនោះ ចាំបាច់ត្រូវ ធានាគោលដៅនៃការតភ្ជាប់ជាសកលត្រឹមឆ្នាំ ២០៣០ ដើម្បីឱ្យមនុស្សគ្រប់គ្នាមាន លទ្ធភាពប្រើប្រាស់អ៊ីនធឺរណិត បច្ចេកវិទ្យានិងសេវាកម្មឌីជីថល ក្នុងតម្លៃសមរម្យ ប៉ុន្តែទន្ទឹមនឹងនោះក៏ត្រូវតែធានាសន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់ នៃប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។ លើសពីនេះ GDC ត្រូវការធានាគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ តាមនោះប្រទេសទាំងអស់ និងភាគីពាក់ព័ន្ធនានា ត្រូវតែគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាពជាតិនៅលើលំហអ៊ីនធឺណែត បូរណ ភាពទឹកដី ហើយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃទៀត។ ក្នុងនាមជាប្រទេសមួយដែលមានបទពិសោធន៍ និងសមិទ្ធិផលជាច្រើន ក្នុងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិក ឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថល វៀត ណាមសន្យាចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងដំណើរការនេះ ដើម្បីជំរុញការ អនុវត្តរបៀបវារៈឆ្នាំ ២០៣០។

គួរជម្រាបបន្ថែមទៀតថា GDC គឺជាដំណើរការមួយក្នុងចំណោមដំណើរការទាំង ១៦ ដែលកំពុងត្រូវបានពិភាក្សានៅអង្គការសហប្រជាជាតិ ដើម្បីបង្កើតគោលការណ៍ សម្រាប់ "អនាគតឌីជីថល បើកចំហ ប្រកបដោយសេរីភាពនិងសុវត្ថិភាពសម្រាប់ មនុស្សទាំងអស់។ ដំណើរការពិភាក្សានិងកសាង GDC នឹងប្រព្រឹត្តទៅចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ពេលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលនាពេលអនាគតនៅខែ កញ្ញា ឆ្នាំ ២០២៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែតុលា នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។

Top