• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកបង្កើតអនាគតនៃបញ្ញាសិប្បនិមិត្ត

វៀតណាមដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការរៀបចំអនាគតនៃបញ្ញាសិប្បនិមិត្ត (AI) ដែលជាវិស័យដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក និងរចនាសម្ព័ន្ធសង្គម។

នេះជាការវាយតម្លៃដែលត្រូវបាន លោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លើកឡើងក្នុងសន្និសីទអន្តរជាតិ "ការសន្ទនាស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត" ដែលធ្វើឡើងនៅរសៀលថ្ងៃទី ៥ មករា នៅទីក្រុងហាណូយ។

ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់វៀតណាមក្នុងការកសាងច្បាប់ពិភពលោកអំពី AI លោក Amandeep Singh Gill បានចាត់ទុកថា អនាគតរបស់ AI មិនគួរត្រូវបានសម្រេចដោយប្រទេសមួយចំនួនឡើយ ហើយអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការដើរតួនាទីរួមចំណែកគំនិតដើម្បីអភិវឌ្ឍន៍ច្បាប់សកល សម្រាប់ AI។ យោងតាមលោក Gill ការចូលរួមក្នុងគំនិតផ្តួចផ្តើមពិភពលោកមិនត្រឹមតែជួយវៀតណាមរៀនសូត្រពីប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសចែករំលែកបទពិសោធន៍ និងគំនិតផ្តួចផ្តើមលើដំណើរការអភិបាលកិច្ច AI ផងដែរ។

“កិច្ចសន្ទនាស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា និងអង្គការសហប្រជាជាតិនៅវៀតណាមរៀបចំឡើង។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅខណៈដែលទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនានា ផ្តល់ការវិភាគគោលនយោបាយ ដំបូន្មានបច្ចេកទេស និងគំនិតផ្តួចផ្តើមស្តីពីការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងជួយរចនារាល់វិធានការការពារក្នុងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម៕

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top