• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមក្នុងពិធីបុណ្យទេសចរណ៍វាលខ្សាច់សាហារ៉ា

ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបាននិយាយថា ក្រៅពីស្នាដៃបោះពុម្ព ផ្សាយមួយចំនួនដែលឧទ្ទេសនាមអំពីផលិតផលទេសចរណ៍របស់ Saigontourist និង Vietravel ស្តង់របស់វៀតណាមនៅក្នុងពិធីបុណ្យនេះក៏មានរូបថតធំៗជាច្រើន នៃរមណីយដ្ឋានដ៏ល្បីល្បាញនៅក្នុងប្រទេសវៀតណាមផងដែរ។

ភ្ញៀវទេសចរអាល់ហ្សេរីកំពុងមើលស្នាដៃបោះពុម្ពផ្សាយទេសចរណ៍របស់វៀតណាមនៅក្នុងពិធីបុណ្យ។ (រូបថត៖ ម៉ាញហ៊ុង/VNA)
ពិធីបុណ្យទេសចរណ៍វាលខ្សាច់សាហារ៉ាអន្តរជាតិលើកទី ៧ បានបើកនាថ្ងៃទី ៤ ខែធ្នូ និងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនៅខេត្ត Timimoun ប្រទេសអាល់ហ្សេរី។ ស្ថានទូត វៀតណាមប្រចាំនៅអាល់ហ្សេរីបានសហការជាមួយក្រុមហ៊ុនទេសចរណ៍ធំៗចំនួន ២ របស់ វៀតណាមគឺ Saigontourist និង Vietravel ដើម្បីបើកស្តង់ឧទ្ទេសនាម ដំណើរកម្សាន្តនៅវៀតណាម ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវ ទេសចរអន្តរជាតិ។
ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបាននិយាយថា ក្រៅពីស្នាដៃបោះពុម្ព ផ្សាយមួយចំនួនដែលឧទ្ទេសនាមអំពីផលិតផលទេសចរណ៍របស់ Saigontourist និង Vietravel ស្តង់របស់វៀតណាមនៅក្នុងពិធីបុណ្យនេះក៏មានរូបថតធំៗជាច្រើន នៃរមណីយដ្ឋានដ៏ល្បីល្បាញនៅក្នុងប្រទេសវៀតណាមផងដែរ។ លើសពីនេះ នៅពេលទស្សនាស្តង់របស់វៀតណាម ភ្ញៀវទេសចរអន្តរជាតិក៏មានឱកាសទទួល ទានកាហ្វេ ដំណាប់ខ្ញី និងទស្សនាផលិតផលសិប្បកម្មពិសេសៗមួយចំនួនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top