• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨


 ឧត្តមសេនីយ៍ ឯកបំរុង លោក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស  ថ្លែងក្នុងពិធី
 

នាព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ ឯកបំរុង លោក  Nguyen Chi Vinh អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិវៀតណាម ទៅកាន់កូរ៉េខាងត្បូង ដើម្បីចូល​រួម​កិច្ច​សន្ទនា​ការ​ពារ​ជាតិទីក្រុងសេអ៊ូលលើកទី ​៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដ​ល់ទី​​៩ ខែកញ្ញា។
 
ប្រធាន​បទសំខាន់នៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលគឺ “រួមគ្នាកសាងសន្តិ ភាព៖ បញ្ហាប្រឈម​និង​អនាគត​” រួមមានសម័យប្រជុំពេញអង្គចំនួន ៤ ជាមួយនឹងខ្លឹមសារ៖ ដំណើរការ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​និង​​កិច្ច​សហប្រតិបត្តិការអន្តរជាតិ; សន្តិភាពនៅអាស៊ី-ឥសាន - បញ្ហាប្រឈមនិងភារកិច្ច; បណ្តាយុទ្ធនា​ការ​ថែរ​ក្សាស​ន្តិភាពនិងជំនួយមនុស្សធម៌អន្តរជាតិ រួមទាំងយុទ្ធសាស្ត្រជាតិនិងការគ្រប់គ្រង វិបត្តិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិ​តផងដែរ។ ​កិច្ចសន្ទនាកា​រពារជាតិ​ទីក្រុងសេអ៊ូល នៅមាន​កិច្ចពិភាក្សា​ពិសេស​លើខ្លឹម​សារ​សំខាន់​ៗ​ចំនួន​ ៣ នោះគឺ អាស៊ាន-​សន្តិសុខនិងតុល្យ ភាពក្នុងតំ​បន់​; កិច្ច​សហប្រតិ​បត្តិការ​អន្តរជាតិ​ដើម្បីស្តា​រសន្តិភា​ព​ឡើង​វិញនៅមជ្ឈឹមបូព៌ា ​និងការតំរង់ទិសសម្រាប់​ការគ្រប់​គ្រង​អាវុធ​ដើម្បី​បង្កើត​សន្តិភាព​យូរអង្វែង​នៅឧ​ប​ទ្វីបកូរ៉េ​។
 
ការចូលរួម​កិច្ច​សន្ទនាការ​ពារជាតិទីក្រុង​សេអ៊ូលបាន​អះអាង​នូវតួនាទី​សកម្ម​និង​ម្ចាស់​កា​ររ​បស់​វៀត​ណាម​ក្នុង​កិច្ចការ​អន្តរជាតិ​​និងតំបន់។  ម្យ៉ាងវិញទៀត ក៏បានបញ្ជាក់ផងដែរថា វៀ​តណាមត្រៀមខ្លួនជាស្រេច ​ក្នុងការ​បង្កើន​ទំនាក់ទំន​ងមិត្តភាពជាមួយប្រទេសដទៃទៀ​ត និងផ្លាស់ប្តូរយោបល់​គ្នាលើបញ្ហា​ដែល​មានការ​យក​ចិត្ត​ទុក​ដាក់​ដូចគ្នា៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top