• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំ SOM ASEAN - ឥណ្ឌា លើកទី១៩


វៀតណាមចូលរួមកិច្ចប្រជុំ SOM ASEAN - ឥណ្ឌា លើកទី១៩

នា​ថ្ងៃទី៥និងទី៦ ៅខែមេសា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ( SOM) អាស៊ាន​-ឥណ្ឌា លើកទី១៩ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi (ប្រទេស​ឥណ្ឌា)​ អនុរដ្ឋមន្ត្រីការបរទេសនិងជាអនុប្រធាន​ SOM​ អាស៊ាន​ វៀត​ណាម​លោក​ Nguyen Quoc Dung និងអនុរដ្ឋមន្ត្រីការបរទេស និងជា​ប្រធាន SOM អាស៊ាន-ឥណ្ឌា លោក Preeti Saran បានអញ្ជើញជាសហអធិបតី​កិច្ចប្រជុំ​។​ ​នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ​ វាយតំលៃអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាក្នុងរយៈពេល​កន្លងទៅក៏ដូចជាទិសដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាល

ខាងមុខនេះដែរ។ ​ទន្ទឹមនឹងនោះ បណ្ដាប្រទេសក៏បានឯកភាពជាលើកដំបូងអំពីសកម្មភាពមួយ​ចំនួនរំលឹកខួបអ​នុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា (ឆ្នាំ១៩៩២-ឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ ដោយមានតួនាទី​ជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា​ ប្រធាន​ SOM អាស៊ាន​វៀតណាមបានអះអាងថា៖ដោយមានចំណុចប្រហាក់ប្រហែលអំពីប្រវត្តិសាស្ត្រ វប្បធម៌និងសាសនា អាស៊ាននិងឥណ្ឌាគប្បីជំរុញថែមទៀតសកម្មភាពជួប​ប្រាស្រ័យប្រជាជន ជំរុញថែមទៀត​ទំនាក់ទំនងសហប្រតិបត្តិការនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គមរវាងអាស៊ាននិងឥណ្ឌា​។​

ស្ដីអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ អនុរដ្ឋមន្ត្រី លោកNguyen Quoc Dung បានអះអាងថា៖ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានបានពង្រឹងនិង​ពង្រីក​បណ្ដាប្រទេសដៃគូរ ជាពិសេសគឺបណ្ដាប្រទេសធំៗ បន្តអះអាងនូវការគោរពនិងគាំទ្រតួនាទីជាមជ្ឈមន្ឌលរបស់អាស៊ានក្នុងដំណើការតំបន់ ដោយអាស៊ានបង្កើតនិងដឹកនាំ។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការរក្សាសន្តិភាព ស្ថិរភាព សន្តិ​សុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍និងការទទួលខុសត្រូវរបស់ប្រទេស​ទាំង​ឡាយ​ ដែលក្នុងនោះមានឥណ្ឌាផងដែរ។

តាមនោះ បណ្ដាប្រទេសត្រូវលើកកំពស់ថែមទៀស្មារតីគោរពច្បាប់​អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងដំណើការទូត គតិយុត្តិក្នុងតំបន់ រួមទាំងការអនុវត្ត​យ៉ាងហ្មត់ចត់និងគ្រប់គ្រាន់សេចក្ដីប្រកាសប្រតិបត្តិសំរាប់ភាគីទាក់ទិននានានៅសមុទ្រខាង​កើត ​(DOC)៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top