• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំរំសាយសព្វាវុធនៅទីក្រុងហ្សឺណែវ

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនាថ្ងៃទី២១ កុម្ភៈ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០-២០២១ វៀតណាមសន្យាខិតខំប្រឹងប្រឹងរួមជាមួយសមាជិកផ្សេងៗ ទៀតរបស់អ.ស.ប ក្នុងការជំរុញសន្តិភាពជានិរន្ត។
 

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn)


ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ កុម្ភៈ នៅទីក្រុងអង្គការសហប្រជាជាតិ (អ.ស.ប)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Le Thi Tuyet Mai ប្រធានក្រុមតំណាងវៀតណាម អមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតនៅ ហ្សឺណែវ បានចូលរួមសកម្មភាពដើមដំបូងក្នុងក្របខ័ណ្ឌកិច្ចប្រជុំរំសាយ សព្វាវុធ (CD) ឆ្នាំ២០២០។

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនាថ្ងៃទី២១កុម្ភៈ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០- ២០២១ វៀតណាមសន្យាខិតខំប្រឹងប្រឹងរួមជាមួយសមាជិកផ្សេងៗទៀតរបស់អ.ស.ប ក្នុងការជំរុញសន្តិភាពជានិរន្ត ព្រមទាំងក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងកិច្ចប្រជុំ CD ក៏ដូចជា វេទិកាផ្សេងៗទៀតរបស់អ.ស.បឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

មុននោះ ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai កាលពីថ្ងៃទី២០ កុម្ភៈ ប្រធានដោយប្ដូរវេនទី២ឆ្នាំ២០២០នៃកិច្ចប្រជុំ CD លោកឯកអគ្គរដ្ឋទូតអាហ្សង់ទីន Carlos Mario Foradori បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចប្រជុំ ជាពិសេសគឺការដែលវៀតណាមបានសម្រេចយ៉ាងល្អប្រសើរនូវតួនាទីជាប្រធាន CD ក្នុងឆ្នាំ២០១៩៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top