• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់គំរូថ្មីមួយ ដោយចិននិងប្រទេសមេគង្គទាំងប្រាំផ្តូចផ្តើមគំនិតនិងកសាងឡើង។
  រដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថត៖ Nguyen Hong/baoquocte.vn)  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នាថ្ងៃទី ៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង លើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ (MLC) នៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសមាជិក MLC ផ្សេងទៀតដែលចូលរួមនៅសន្និសីទនេះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់គំរូថ្មីមួយ ដោយចិននិងប្រទេសមេគង្គទាំងប្រាំផ្តូចផ្តើមគំនិតនិងកសាងឡើង ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងមិត្តភាពរវាងប្រទេសទាំងប្រាំមួយ; ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃអនុតំបន់; បង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសក្នុងតំបន់; អំណោយផលដល់ដំណើរការសមា ហរណកម្មអាស៊ាន និងសមាហរណកម្មតំបន់; រួមចំណែកដល់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង អនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

សូមគូសបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅខែមិថុនា ឆ្នាំ ២០២១ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី ៦ ត្រូវបានប្រារព្ធឡើងតាមអ៊ីនធឺណិត ដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top