• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨

ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំង និងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង៦។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨។ (រូបថត៖ VNA)
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ (MLC) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៧ ធ្នូ នៅទីក្រុងប៉េកាំង (ប្រទេសចិន) ដោយមាន ការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការ MLC រួមមានវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសចិន។ រដ្ឋមន្ត្រីការបរ ទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំង និងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង៦។ ដោយឆ្ពោះទៅរកគោលដៅកសាងអនាគតដ៏ល្អប្រសើរសម្រាប់ ប្រជាជន លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឡើងអាទិភាពចំនួន ៤ ក្រុមសម្រាប់ កិច្ចសហប្រតិបត្តិការ MLC នាពេលខាងមុខ។ នោះគឺ៖ ការអភិវឌ្ឍឧស្សាហកម្មគ្រឹះ ផ្លាស់ប្តូរជាជំហានៗពីការកែច្នៃ ការដំឡើងទៅជាការស្រាវជ្រាវ ការរចនា និងការ ផលិត; ជំរុញនវានុវត្តន៍ ការអនុវត្ត និងការផ្ទេរបច្ចេកវិទ្យា។ ជំរុញការធ្វើបរិវត្តកម្មឌីជី ថលតាមរយៈការសន្ទនាគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាម អ៊ីនធឺណិត កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល ទីក្រុង ឆ្លាតវៃ ការធ្វើឌីជីថលភាវូបនីយកម្មនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងលើកទឹកចិត្តការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអនុវត្តបច្ចេកវិទ្យាជំនាន់ថ្មី ក្នុងឧស្សាហកម្មផលិតកម្ម ការការពារបរិស្ថាន និងការធ្វើបរិវត្តកម្មកំណើនបៃតង។ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កសាងខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃ គាំទ្រការ តភ្ជាប់ MSMEs ជាមួយសហគ្រាសពហុជាតិ និងការកែទម្រង់បរិយាកាសវិនិយោគ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top