• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់វិធានការសមស្របទាំងអស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន


 ទិដ្ឋភាពនៃកិច្ចប្រជុំ 
 

នារសៀលថ្ងៃទី៨ ​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh និង​ឧបនាយករដ្ឋ​មន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក លោក Pham Binh Minh បាន​ធ្វើជាអធិបតីក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ក្រសួង ស្ថាប័ន និងមូលដ្ឋានដែលមានអ្នកស្លាប់នៅក្នុងកុងតឺន័រនៅអង់គ្លេស នាថ្ងៃទី ២៣ ខែតុលាឆ្នាំ​ ២០១៩ ដើម្បីពិភាក្សាពីវិធានការការពារពលរដ្ឋ។ កិច្ចប្រជុំនេះមានគោលបំណង ណែនាំអោយ​ក្រសួង​ ស្ថាប័នមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការសមស្របទាំងអស់ សម្រាប់​ការពារ​ប្រជាពល​រដ្ឋ​ស្រប​តាម​បទ​ប្បញ្ញត្តិនៃច្បាប់ វៀតណា​ម អង់គ្លេសនិងច្បាប់អន្ត​រជាតិ។
 
នៅក្នុងជំនួបនេះ​ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានថ្លែងថា បន្ទាប់​ពីកា​រ​សម្រប​សម្រួល​យ៉ាង​សកម្ម​ ដោយមានការត្រួតពិនិត្យនិងប្រៀបធៀបលក្ខណៈកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមក រហូតដល់ម៉ោង ២០ នាថ្ងៃ​ទី ៧ ខែវិច្ឆិកា ក្រសួងនគរបាលវៀតណាមនិងទីភ្នាក់ងារអនុវត្តច្បាប់របស់អង់គ្លេស បាន​កំណត់​អត្តសញ្ញាណជន​រងគ្រោះចំនួន ៣៩ នាក់ ដែលស្លាប់ក្នុងកុងតឺន័រ ដែលបានរកឃើញនៅតំបន់ Essex ភាគឥសាននៃ​ទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ នោះ គឺសុទ្ធតែជាជន​ជាតិ​វៀត​ណាម​ទាំង​អស់។
 
បន្ទាប់ពី​កិច្ច​ប្រជុំនេះ នឹងឯកភាពនិងជ្រើសរើសយកផែនការល្អបំផុត ដើម្បីការពារប្រជា​ពលរដ្ឋ​និងប្រគល់​សាកសព​និង​ជាតុរបស់ជនរងគ្រោះអោយវិលត្រឡប់មកប្រទេសវៀតណាមវិញ ស្របតាមបទប្បញ្ញត្តិ​នៃច្បាប់​របស់​វៀត​ណាម​ និងអន្តរជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top