• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បង

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក បង្កើនទំនុកចិត្តនយោបាយតាមរយៈការរៀបចំឲ្យបានល្អនូវការផ្លាស់ប្ដូរ ការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VNA)

កាលពីរសៀលថ្ងៃទី ៨ ខែកុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ចិនប្រចាំនៅវៀតណាម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានអះអាងថា ប្រទេសវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ធ្វើពិពិធកម្ម និងពហុភាគីនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេស ក្នុងនោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ជានិច្ចកាលជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ ធម្មជាតិ និងជាអាទិភាពចម្បងសម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក បង្កើនទំនុកចិត្តនយោបាយតាមរយៈការរៀបចំឲ្យបានល្អនូវការផ្លាស់ប្ដូរ ការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយោគយល់គ្នាកម្រិតខ្ពស់ស្ដីពីការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យកាន់តែប្រសើរឡើង ដោយផ្អែកលើការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិផងដែរ។

Thủ tướng Phạm Minh Chính chủ trì Phiên họp lần thứ nhất của BCĐ về phát triển kinh tế nhà nước. Ảnh: Dương Giang-TTXVN

ចំណែកលោកឯកអគ្គរដ្ឋទូត He Wei បានបញ្ជាក់ថា ប្រទេសចិនជានិច្ចកាលគោរពនិងផ្តល់អាទិភាពដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ និងទ្រឹស្តីស្តីពីការកសាងបក្ស និងអភិបាលកិច្ចជាតិជាមួយវៀតណាម លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ និងជាប្រចាំ រួមទាំងការទូត និងការពារជាតិ។ ភាគីទាំងពីរត្រូវការប្រកាន់ខ្ជាប់នូវការយោគយល់គ្នាកម្រិតខ្ពស់ រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែប្រសើរឡើង បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយ ៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top