• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគ្រោងនាំចេញកសិផលជាង ២៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០

ល្បឿនកំណើនជាមធ្យមនៃតម្លៃផលិតកម្មដំណាំទទួលបានពី ២,២ ទៅ ២,៥% ក្នុងមួយឆ្នាំ ឧស្សាហកម្មកែច្នៃជាមធ្យមពី ៨ ទៅ ១០% ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០៥០ វិស័យដាំដុះក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេកទេសទំនើបដោយស្ថិតក្នុងក្រុមប្រទេសឈានមុខក្នុងតំបន់ និងនៅលើពិភពលោក។
ខ្ទឹមក្រហម និងខ្ទឹមស Ly Son ដែលជាកសិផលពិសេសរបស់ស្រុកកោះ Ly Son។ រូបថត៖ VNP

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ដំណាំដាំដុះដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលទើបតែត្រូវបានឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ចុះហត្ថលេខា ក្នុងនោះ វៀតណាមបានដាក់ចេញគោលដៅនាំចេញផលិតផលផ្លែឈើ អង្ករ ស្វាយចន្ទី និងឈើ សម្រេចឲ្យបានជាង ២៦ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០៣០ ខាងមុខ។ ល្បឿនកំណើនជាមធ្យមនៃតម្លៃផលិតកម្មដំណាំទទួលបានពី ២,២ ទៅ ២,៥% ក្នុងមួយឆ្នាំ ឧស្សាហកម្មកែច្នៃជាមធ្យមពី ៨ ទៅ ១០% ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០៥០ វិស័យដាំដុះក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេកទេសទំនើបដោយស្ថិតក្នុងក្រុមប្រទេសឈានមុខក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជ្រៅនៃវិស័យកសិកម្មពិភពលោក។ យុទ្ធសាស្ត្រនេះបានចែងយ៉ាងច្បាស់លាស់ថា វៀតណាមរក្សាស្ថិរភាពផ្ទៃដីដាំស្រូវចំនួន ៣,៥៦ លានហិកតា ក្នុងនោះផ្ទៃដី ៣ លានហិកតាសម្រាប់ដាំស្រូវទឹក ជាមួយទិន្នផលជាង ៣៥ លានតោន។ ប្រការនេះជួយធានាសន្តិសុខស្បៀងអាហារ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ កែច្នៃ បម្រុងទុក និងនាំចេញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

តំបន់ឆ្នេរសមុទ្រនៅវៀតណាមកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ចាប់ពីការគ្រប់គ្រងដ៏តឹងរ៉ឹង តម្លាភាពនៃប្រភពដើម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញការនេសាទ... ប្រទេសវៀតណាមកំពុងកសាងមុខរបរនេសាទប្រកបដោយចីរភាព។

Top