នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងតួនាទីស្នូល និងមិនអាចជំនួសបានរបស់អង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមលើការប្រឹក្សាយោបល់គោលនយោ បាយ ចំណេះដឹង បច្ចេកវិទ្យា និងធនធាន ហើយបានស្នើឱ្យភាគីទាំងពីរបង្ហើយឱ្យបានឆាប់ៗនូវ ក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-អង្គការសហប្រជាជាតិ សម្រាប់ដំណាក់កាល ២០២៧-២០៣១។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការចែករំលែកបទពិសោធន៍ជាមួយអ.ស.ប និងប្រទេសដទៃទៀត ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ លោកក៏បានស្នើឲ្យអង្គការសហប្រជាជាតិគាំទ្រវៀត ណាមក្នុងការហ្វឹកហ្វឺនរំសាយអាវុធ ជាពិសេសនៅចំពោះមុខរាល់បញ្ហាប្រឈមសន្តិសុខ និងបច្ចេកវិទ្យាដែលកំពុងលេចចេញឡើង។
ចំពោះលោកស្រី អ៊ីហ្ស៊ូមី ណាកាមីតស៊ូ អគ្គលេខាធិការរងអ.ស.ប បានសង្កត់ធ្ងន់ថា វៀតណាមគឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ; លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដឹកនាំ និងណែនាំរបស់រដ្ឋាភិបាល។ លោកស្រីបានអះអាងថា ក្រុមស្ថាប័ននៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNCT) នឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួននាពេលអនាគត។ លោកស្រីក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងលើកទឹកចិត្តវៀតណាមឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការអំពីការរំសាយអាវុធ៕





