• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៦

កាសែត The Strait Times របស់សិង្ហបុរី កាលពី ថ្ងៃទី ២០ ខែមេសា បានធ្វើអត្ថាធិប្បាយថា វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរសិង្ហបុរី ដែលបង្ហាញឱ្យឃើញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លានៅលើវេទិកាបណ្ដាញសង្គម ក៏ដូចជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៃឧស្សាហកម្មទេសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ទេសចរណ៍អេកូឡូស៊ីតាមទូកនៅតំបន់បេតិកភណ្ឌអង្គការយូណេស្កូ Trang An (ខេត្ត និញប៊ិញ)។ (រូបថត៖ ឡេជី/VOV5)

លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់អំពីអាស៊ីនៅក្រុមហ៊ុនម៉ាក្រូសេដ្ឋកិច្ចសកល Capital Economics នៅទីក្រុងឡុងដ៍ បានចាត់ទុកថា ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដោយសារការរួមបញ្ចូលគ្នានៃប្រវត្តិសាស្ត្រដ៏សម្បូរបែប ទេសភាពធម្មជាតិចម្រុះ និងតម្លៃសមរម្យ។ វប្បធម៌តាមដងផ្លូវ ម្ហូបអាហារ សេវាកម្មថែទាំសុខភាព និងកែសម្ផស្សដែលមានតម្លៃសមរម្យ កំពុងទាក់ទាញភ្ញៀវទេសចរវ័យក្មេងកាន់តែច្រើនឡើងៗមកពីសិង្ហបុរី និងប្រទេសដទៃទៀតនៅក្នុងតំបន់។

កាសែត The Strait Times មានការវាយតម្លៃវិជ្ជមានលើយថាទស្សន៍កំណើននៃទេសចរណ៍វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលរដ្ឋាភិបាល បានដាក់ចេញគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិប្រហែល ៥០ លាននាក់នៅឆ្នាំ ២០៣០។ ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិជាច្រើនបាននិងកំពុងពង្រីកប្រតិបត្តិការ នៅក្នុងប្រទេសវៀតណាម។ លើសពីនេះ គម្រោងទ្រង់ទ្រាយធំ បន្តត្រូវបានអនុវត្តន៍ដើម្បីបង្កើនសមត្ថភាពក្នុងការបម្រើភ្ញៀវទេសចរ។ នៅតំបន់ដែលអំណោយផលអំពីទេសភាពដូចជាតំបន់ភាគខាងជើង និងភាគកណ្តាល និន្នាការទេសចរណ៍ថែទាំសុខភាព កំពុងអភិវឌ្ឍន៍ផងដែរ ដោយមានការចូលរួមពីម៉ាកសណ្ឋាគារអន្តរជាតិដូចជា Melia Hotels International និង Hilton Hotels & Resorts។ ក្រៅពីនោះ ទេសចរណ៍របស់វៀតណាមកាន់តែរីកចម្រើនដោយសារការតភ្ជាប់ផ្លូវអាកាសកាន់តែប្រសើរឡើង ជាមួយនឹងការបើកជើងហោះហើរថ្មីៗជាច្រើន ដែលបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top