• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅឧបទ្វីបកូរ៉េ។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញថ្លែងមតិ  

មហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានពិភាក្សាអំពីសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការបង្កើនទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េ ដែលត្រូវបានវេតូកាលពីថ្ងៃទី ២៦ ខែឧសភាកន្លងទៅ។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្ររាល់ការខិតខំប្រឹងប្រែងសំដៅលុបបំបាត់ និងប្រឆាំងការរីកសាយភាយនុយក្លេអ៊ែរ ក៏ដូចជាការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅឧបទ្វីបកូរ៉េ ព្រមទាំងសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍនាពេលថ្មីៗនេះដែលអាចបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមមិនគាំទ្រសកម្មភាពដែលអាចបង្កើនភាពតានតឹង ប៉ះពាល់អវិជ្ជមានដល់សន្តិភាព សន្តិសុខតំបន់។

ក្នុងឱកាសនេះ វៀតណាមបន្តអំពាវនាវដល់សហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភមនុស្សធម៌ដល់ ស.ប.ប កូរ៉េក្នុងបរិបទ ដែលប្រទេសនេះកំពុងប្រឈមនឹងការលំបាក បណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាមនុស្សធម៌ផ្សេងៗទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top