• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការស្ថាបនាតំបន់ហ្គាហ្សាស្ទ្រីប

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បង្កើតលក្ខខណ្ឌដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន។

អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី ហ្វាម ធូ ហ័ង (រូបថត៖ ក្រសួងការបរទេស)

 

ថ្ងៃទី ១៤ តុលានេះ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែល អ៊ីស្រាអែលនិងក្រុមហាម៉ាសបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី ហ្វាម ធូ ហ័ង បានលើកច្បាស់ថា៖ វៀតណាមទទួលស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដើម្បីបញ្ចប់ជម្លោះ នាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សាស្ទ្រីប ហើយវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងការផ្សះផ្សារបស់បណ្តាប្រទេសដែលរួមចំណែកជួយសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងនេះ។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បង្កើតលក្ខខណ្ឌដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន។

អ្នកនាំពាក្យ លោកស្រី ហ្វាម ធូ ហ័ង បានសង្កត់ធ្ងន់ថា៖ វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិលើការស្ថាបនាតំបន់ហ្គាហ្សាស្ទ្រីប ដោយ ឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top