• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រតួនាទីរបស់មជ្ឈមណ្ឌលខាងត្បូងក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍

ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមលោកស្រី Le Thi Tuyet Mai  និងគណៈប្រតិភូវៀតណាម
 

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មជ្ឈមណ្ឌលខាងត្បូង - ជាអង្គការអន្តររដ្ឋាភិ បាល ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ហើយបច្ចុប្បន្នមានសមាជិកចំនួន ៥៤ នាក់ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានវៀតណាម  បានរៀបចំសម័យប្រជុំលើកទី ២១ នៃក្រុមប្រឹក្សាតំណាងនៃប្រទេសជាសមាជិក។ សម័យប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ឯកអគ្គរដ្ឋទូតប្រធាន ស្ថានបេសក កម្មវៀតណាមលោកស្រី Le Thi Tuyet Mai អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មអន្តរជាតិនិងអង្គការអន្តរជាតិនានា បានចែករំលែកថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ជួយឧបត្ថម្ភក្រុមដែលងាយរងគ្រោះនិងជំរុញការស្តារឡើងវិញក្រោយជំងឺឆ្លងរាតត្បាត។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមលើកកម្ពស់ពហុភាគីនិយម ដោយវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់របស់មជ្ឈមណ្ឌលខាងត្បូងនិងបន្តគាំទ្រមជ្ឈមណ្ឌលក្នុងបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ដោយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាសកលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top