• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រតួនាទីយ៉ាងសកម្មរបស់ស្ថាន​បេសកម្ម​អង្គការ​សហប្រជាជាតិ​​គាំទ្រអ៊ីរ៉ាក់

នៅថ្ងៃទី ២៤ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ីរ៉ាក់។ 

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់និងវឌ្ឍន៍ភាពដែលសម្រេចបាននៅអ៊ីរ៉ាក់ ក្នុងរយៈពេលថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឹរាតត្បាតកូវីដ ១៩ ការវាយប្រហារទៅលើជនស៊ីវិលនិងស្ថានភាពមនុស្សធម៌នៅអ៊ីរ៉ាក់ដែលមានមនុស្សរាប់លាននាក់កំពុងប្រឈមនឹងភាពក្រីក្រ ដោយអាស្រ័យលើជំនួយរបស់ សហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថាភារកិច្ចដំបូងគឺការពារប្រជាជន ហើយបញ្ជាក់ថាវៀតណាមគាំទ្រតួនាទីដ៏សកម្មរបស់បេសកម្មអង្គការសហប្រជាជាតិក្នុងការជួយឧបត្ថម្ភគាំទ្រអ៊ីរ៉ាក់និងទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តអនុវត្តន៍ការសន្យាជួយឧបត្ថម្ភអ៊ីរ៉ាក់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top