• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខំប្រឹងប្រែងជំនះលើ “កាតលឿង” របស់ EC ចំពោះការធ្វើនេសាទ

នាពេលកន្លងទៅ ប្រព័ន្ធនយោបាយវៀតណាមទាំងមូលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា សំដៅរាំងស្កាត់ បង្ការប្រឆាំងអំពើនេសាទ IUU (ជាអំពើនេសាទដោយ ខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង)។

ទាក់ទិនដល់ការជំនះលើ “កាតលឿង”របស់គណៈកម្មាធិការអឺរ៉ុប (EC) ចំពោះការនេសាទរបស់វៀតណាមនោះ ក្នុង​សន្និសីទកាសែតដែលត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាថ្ងៃទី២ ខែមិនា​ ឆ្នាំ២០១៨ លោកស្រី Nguyen Thi Phuong Dung ប្រធានមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងសហប្រតិបត្តិការអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានជលផលបានជូនដំណឹងថា នាពេលកន្លងទៅ ប្រព័ន្ធនយោបាយវៀតណាមទាំង​មូល​បានធ្វើសកម្មភាពយ៉ាង ខ្លាំងក្លា សំដៅរាំងស្កាត់ បង្ការប្រឆាំងអំពើនេសាទ IUU (ជាអំពើនេសាទដោយខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង)។ លោកស្រី Nguyen Thi Phuong Dung ឲ្យដឹងថា វៀតណាមបានចេញផ្សាយដំណោះស្រាយបន្ទាន់ជាច្រើនដូចជា៖ ត្រួតពិនិត្យនិងចេញផ្សាយបំពេញបន្ថែមនូវការកំណត់ស្ដីពីការប្រឆាំងអំពើ​នេសាទ IUU រៀបចំអនុវត្តន៍ការកំណត់ដែលត្រូវបានចេញផ្សាយ ឃោសនាអំពីការបង្ការប្រឆាំងអំពើនេសាទ IUU ចំពោះសហគមន៍អ្នកនេសាទ និងភាគីពាក់ព័ន្ធនានា បង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសមានសមុទ្រ​ ប្រទេសកោះ ដើម្បីរាំងស្កាត់អំពើនេសាទ IUU ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top