តំណាងនៃបណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុម
បណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77) (រូបថត៖ TTXVN)
នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី ៧៤ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុមបណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77)។
នាថ្ងៃដដែល លោក Pham Binh Minh បាន អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដូចជា ទុយ នេស៊ី ហុងគ្រី ឈីលី និងរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ ជាដើម។ នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសនិងដៃគូនានាបានអោយដឹងថា ការដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ក៏ដូចជាការដែលវៀតណាមនឹង ចូលកាន់តំណែងជាប្រធានដោយប្ដូវេនរបស់អាស៊ាននាឆ្នាំ២០២០នោះគឺសក្ខីភាពនៃជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ តំណាងនៃបណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។ ចំណែកឯ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh វិញ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការ អនុវត្តកាតព្វកិច្ចពហុភាគីនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បអោយបានល្អផងដែរ។
តាមគម្រោង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បក្នុងថ្ងៃទី២៨ ខែកញ្ញា ក្រោមប្រធានបទ “បង្កើនកិច្ចខិតខំ ប្រឹងប្រែងពហុភាគីសំដៅកាត់បន្ថយភាពក្រីក្រ ជំរុញការអប់រំប្រកបដោយគុណភាព ធ្វើសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយបង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ” ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម