• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអន្តរជាតិជំរុញការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន

សប្តាហ៍ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ដឹកនាំដោយទីភ្នាក់ងារសកម្មភាពកំចាត់គ្រាប់មីនរបស់អង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន ក្រោមប្រធានបទ “ផ្ទៃដីសុវត្ថិភាព ជំហានសុវត្ថិភាព ផ្ទះសុវត្ថិភាព”។ ក្នុងនាមជាប្រទេសសមាជិក ហើយធ្លាប់ទទួលរងនូវផលវិបាកនៃគ្រាប់បែកមីនក្នុងសង្គ្រាម វៀតណាមបានចែករំលែកបទពិសោធន ហើយចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អន្តរជាតិលើបញ្ហានេះ។

នៅឆ្នាំ ២០០៥ អង្គការសហប្រជាជាតិបានសម្រេចចិត្តជ្រើសរើសយកថ្ងៃទី ៤ ខែមេសា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិនៃការយល់ដឹងអំពីគ្រាប់បែកមីននិងការគាំទ្រសកម្មភាពកំចាត់គ្រាប់បែកមីន។ សប្តាហ៍ជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺដើម្បីពិភាក្សាអំពីការងារនាពេលអនាគតរបស់សហគមន៍អន្តរជាតិ។

កម្មវិធីនិងវិធានការជាក់លាក់ជាច្រើន

បច្ចុប្បន្ននេះ ផលប៉ះពាល់ដ៏អាក្រក់បំផុតនៃគ្រាប់បែកមីន នៅតែជាបញ្ហាដ៏ឈឺចាប់នៅប្រទេសនិងតំបន់ជាច្រើនលើពិភពលោក។ ដូច្នេះហើយ ពិភពលោកកាន់តែរំលេចនូវសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ក៏ដូចជាភាពចាំបាច់នៃការជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំនះពុះពារលើផលវិបាកនៃគ្រាប់បែនមីនផងដែរ។

  ការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនគឺជាភារកិច្ចអាទិភាពមួយរបស់វៀតណាម។ (រូបថត៖ VNA)  
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តកម្មវិធីសកម្មភាពជាតិដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម។ (រូបថត៖ qdnd.vn)  

នៅប្រទេសវៀតណាម ថ្វីត្បិតតែសង្រ្គាមបានបញ្ចប់ច្រើនឆ្នាំមុននេះក៏ដោយ ក៏គ្រាប់បែកមីនបង្កប់ក្នុងដី នៅតែបង្កឡើងការឈឺចាប់ជាច្រើន បន្សល់ទុកនូវផលវិបាកយ៉ាងធំធេងរហូតមកដល់សព្វថ្ងៃនេះ។ វៀតណាមបានទទួលរងគ្រាប់បែករាប់លានតោន មនុស្សជាង ៤ លាននាក់បានស្លាប់ មនុស្ស ៦ម៉ឺននាក់បានរងរបួស ហើយជាង ១៨% នៃផ្ទៃដីត្រូវបានបំពុលដោយគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ដូច្នេះហើយ ការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម គឺជាភារកិច្ចអាទិភាពមួយរបស់វៀតណាម។

ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមបានដាក់ចេញកម្មវិធី និងវិធានការជាក់លាក់ជាច្រើន ដើម្បីបោសសម្អាត និងដោះស្រាយផលវិបាកនៃគ្រាប់បែកមីន ហើយជួយឧបត្ថម្ភជនរងគ្រោះ។ ក្រៅពីវិធានការជាក់ស្តែង ដើម្បីដោះស្រាយផលវិបាកនៃគ្រាប់បែកមីន ក្នុងប្រទេស វៀតណាមក៏តែងតែចែករំលែកយ៉ាងសកម្មនូវបទពិសោធន៍ និងសមិទ្ធិផលនានា ក្នុងការបោសសម្អាតនិងដោះស្រាយផលវិបាកនៃគ្រាប់បែក មីននៅសេសសល់ក្រោយសម័យសង្គ្រាម ជាមួយសហគមន៍អន្តរជាតិផងដែរ។ លោក Nguyen Hanh Phuc អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិទទួលបន្ទុកសកម្មភាពកំចាត់គ្រាប់បែកមីនបានអះអាងថា៖

“វៀតណាមមិនត្រឹមតែជាប្រទេសមួយដែលកំពុងដោះស្រាយផលវិបាកនៃសង្គ្រាមផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត ជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់ សហគមន៍អន្តរជាតិទៀតផង។ វៀតណាមក៏ជាប្រទេសឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីរាំងខ្ទប់សង្គ្រាម លុបបំបាត់គ្រាប់បែកមីន គ្រឿងផ្ទុះ ដើម្បីកុំឲ្យប្រជាជាតិនានាលើពិភពលោកត្រូវរងនូវផលវិបាកនិងការឈឺចាប់ដ៏ធ្ងន់ធ្ងរដែលសង្គ្រាមបានបង្កឡើង ដូចដែលអ្វីៗបានកើតឡើងនៅវៀតណាមក្នុងសតវត្សទី ២០ នោះឡើយ”។

បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីពិភពលោកមួយកាន់តែសុវត្ថិភាព

វៀតណាមក៏បានចូលរួមក្នុងយន្តការសហប្រតិបត្តិការអន្តរជាតិជាច្រើនក្នុងវិស័យនេះដូចជា អនុសញ្ញាស្តីពីការហាមឃាត់ឬការរឹតត្បិតការប្រើប្រាស់អាវុធសាមញ្ញមួយចំនួនដែលអាចបង្កការបាត់បង់អាយុជីវិតហួសហេតុឬមានផលប៉ះពាល់មិនរើសអើង; អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម; កៀរគរជំនួយឧបត្ថម្ភពីបណ្តាប្រទេស អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបម្រើការងារជំនះពុះពារលើផលវិបាកដោយសារគ្រាប់មីននៅវៀតណាម។ ល។

គួរកត់សម្គាល់ថា នៅខែមេសា ឆ្នាំ២០២១ នៅពេលចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានបទនេះក៏ត្រូវបានវៀតណាមបញ្ចូលក្នុងសម័យប្រជុំពិភាក្សាស្នូលប្រចាំខែ ហើយត្រូវបានសហគមន៍អន្តរជាតិជួយជ្រោមជ្រែងនិងវាយតម្លៃខ្ពស់។ វៀតណាមត្រូវបានអង្គការសហប្រជាជាតិលើកឡើងជាច្រើនដងថា ជាសក្ខីភាពដ៏រស់រវើកបំផុតនៃកិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីននិងការរក្សាសន្តិភាពប្រកបដោយនិរន្តរភាព។

នៅសន្និសីទបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តកម្មវិធីសកម្មភាពជាតិដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាមដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តនេះយ៉ាងដូច្នេះថា៖

“វៀតណាមនឹងបន្តមានភាពម្ចាស់ការ និងសកម្មក្នុងការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម។ វៀតណាមស្នើឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេស អង្គការអន្តរជាតិ អ្នកផ្ដល់ជំនួយបន្តរួមដំណើរ នាំវៀតណាមឲ្យរួចផុតពីផលប៉ះពាល់នៃគ្រាប់បែកមីនដែលសង្គ្រាមបន្សល់ទុកមកក្នុងពេលឆាប់ៗ។ សូមឲ្យយើងរួមគ្នាកសាងទំនុកចិត្ត រួមដៃគ្នាថែរក្សាសន្តិភាព ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក នាំមកនូវសុវត្ថិភាព និងសុភមង្គលសម្រាប់ប្រជាជនគ្រប់រូប”។

ចូលរួមក្នុងសប្តាហ៍ជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនរបស់អង្គការសហប្រជាជាតិ វៀតណាមបានបញ្ចេញសារម្តងទៀតថា៖ វៀតណាមខិតខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីទប់ស្កាត់សង្គ្រាម និងជម្លោះប្រដាប់អាវុធ ដើម្បីកុំឲ្យប្រជាជាតិនានាលើពិភពលោកត្រូវរងនូវផលវិបាកដ៏ឈឺចាប់បង្កឡើងដោយសង្គ្រាមនិងជម្លោះ ដើម្បីពិភពលោកមួយប្រកបដោយសុវត្ថិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។

Top