
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសនាំចេញផលិតផលពីឈើនិងរុក្ខផលជួរមុខលើពិភពលោក" (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងវេទិកា ក្រោមប្រធានបទ “វិស័យឧស្សាហកម្មកែច្នៃ នាំចេញឈើនិងរុក្ខផលឆ្នាំ២០១៨-ជោគជ័យ មេរៀនបទពិសោធន៍និងដំណោះស្រាយ លោតផ្លោះក្នុងឆ្នាំ២០១៩”។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងចំនួន៦០០នាក់មកពីក្រសួង ស្ថាប័ន តំបន់ក្នុងប្រទេស អង្គការអន្តរជាតិ និងសមាគមន៍ សហគ្រាសកែច្នៃ នាំចេញឈើនិងរុក្ខផល។ ក្នុងឆ្នាំ២០១៨ ទំហំនាំចេញឈើនិងរុក្ខផលរបស់វៀតណាម សម្រេចបានចំនួន៩,៤ពាន់លាន ដុល្លាអាមេរិក ដែលក្នុងនោះទទួលបានអតិរេកពាណិជ្ជកម្ម ប្រមាណ៧ពាន់លានដុល្លាអាមេរិក។ វៀតណាមបានក្លាយទៅជាប្រទេសឈរ លំដាប់ទី៥លើពិភពលោក ទី២នៅទ្វីបអាស៊ីនិងទី១នៅតំបន់អាស៊ីអាគ្នេយ៍អំពីការ នាំចេញឈើនិងរុក្ខផល។ រហូតមកដល់ពេលនេះ វៀតណាមមានសហគ្រាស កែច្នៃឈើនិងរុក្ខផលចំនួន៤ពាន់៥រយអង្គភាព។ វិស័យរុក្ខកម្មវៀតណាមមានការ អភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងនាំមកនូវការងារធ្វើសម្រាប់ប្រជាជនជាង ២៥លានគ្រួសារ ផងដែរ។ អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សំណូមពរអោយវិស័យរុក្ខកម្មបន្តលោតផ្លោះក្នុងឆ្នាំ២០១៩និងឆ្នាំ ក្រោយៗ។ ជាក់ស្ដែងគឺ ទំហំនាំចេញឆ្នាំ២០១៩ត្រូវសម្រេចហួសពី១១ពាន់លាន ដុល្លាអាមេរិក ហើយឆ្នាំ២០២០ខិតខំប្រឹងប្រែងសម្រេចបានចំនួន១៣ពាន់លាន ដុល្លាអាមេរិក។ ជាពិសេសគឺដល់ឆ្នាំ២០២៥ ទំហំនាំចេញនឹងឡើងដល់ទៅ២៥ ពាន់លានដុល្លាអាមេរិក ហើយវៀតណាមនឹងក្លាយទៅជាមជ្ឈមណ្ឌលផលិត នាំចេញគ្រឿងឈើនិងរុក្ខផលរបស់ពិភពលោក។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ក្នុងរយៈពេល១០ឆ្នាំខាងមុខ វៀតណាមខិតខំប្រឹងប្រែងចូលក្នុងចំណោម top ១៥ប្រទេសដែលមានខឿនកសិកម្មរីកចម្រើនបំផុត តាមនោះនាំវៀតណាម ក្លាយទៅជាប្រទេសជួរមុខអំពីការនាំចេញឈើនិងរុក្ខផល ដែលមានពាណិជ្ជ សញ្ញានិងកិត្យានុភាពលើទីផ្សារពិភពលោក។ នាបច្ចុប្បន្នវៀត ណាមត្រឹមតែស្រូប យក៦%នៃទីផ្សារពិភពលោកប៉ុណ្ណោះ។ អញ្ចឹងដល់ឆ្នាំ២០៣០ វៀតណាមនឹង ស្រូបយកប៉ុន្មានភាគរយនៃទីផ្សារ? តើវៀតណាមអាចក្លាយទៅជាប្រទេសជួរមុខ លើពិភពលោកអំពីការផលិត កែច្នៃ និងនាំចេញឈើ បានឬទេ? វៀតណាមនឹង ស្រូបយក២០%ឬ៣០%ឬ៥០%នៃទីផ្សារ ហើយធ្វើយ៉ាងម៉េចដើម្បីសម្រេចបាន អាត្រានោះ? នេះគឺជាសំណួរធំដែលទាមទារអោយមានយុទ្ធសាស្ត្រធំដែរ។ វៀត ណាមមានដីធ្លី មានធនធាមមនុស្ស មានអ្នករចនា អញ្ចឹងសំណួរធំមួយគឺវៀត ណាមអាចស្រូបយកប៉ុន្មានភាគរយ?”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម