• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងអនុវត្តតាមកាលវិភាគនូវគម្រោងវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាប ១ លានហិកតា

វៀតណាមបាននិងកំពុងអនុវត្តតាមកាលវិភាគនិងគោលដៅនៃគម្រោង “វាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាប ១ លានហិកតា ដោយផ្សារភ្ជាប់ទៅនឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០”។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam ។ រូបថត៖ VOV

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោក និងមូលនិធិហិរញ្ញវត្ថុកាបូនអន្តរកាល (TCAF) គាំទ្រការអនុវត្តគម្រោង នារសៀលថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា៖

គោលដៅចម្បងនៃគម្រោងនេះ គឺរួមចំណែកលើកកម្ពស់គុណតម្លៃប្រកបដោយនិរន្តរភាពរបស់អង្ករវៀតណាម; រៀបចំផលិតកម្មឡើងវិញ ជួយប្រជាជនបង្កើនប្រាក់ចំណូល និងធានាបរិស្ថាន ស្របតាមការសន្យារបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប្រការដែលគួរឱ្យរីករាយបំផុតគឺលើកកម្ពស់ការយល់ដឹងរបស់ប្រជាកសិករនៅពេលចូលរួមក្នុងគម្រោង តាមនោះបានបង្ហាញពីប្រសិទ្ធភាពរបស់គម្រោង។ បញ្ហានាបច្ចុប្បន្នគឺរបៀបវាស់វែងមេគុណកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ តាមរយៈគំរូចំនួន ៦ ដែលបានដាក់ពង្រាយនៅតាមមូលដ្ឋានផ្សេងៗគ្នា លើផ្ទៃដី ៣០០ ហិកតា ដែលបានប្រមូលផលរួចហើយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងបន្តដាក់ពង្រាយនៅរដូវប្រាំងនិងរដូវវស្សាឆ្នាំក្រោយ ដើម្បីមានមូលដ្ឋានគ្រឹះសម្រាប់ប្រកាសមេគុណវាស់វែងការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅលើដំណាំស្រូវ

 តំណាងក្រុមការងារនិងមូលនិធិហិរញ្ញវត្ថុកាបូនអន្តរកាល លោក Li Guo អ្នកជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោក បានឲ្យដឹងថា គម្រោងនេះនៅពេលទទួលបានជោគជ័យ នឹងក្លាយជាគំរូសាកល្បងវិធីសាស្រ្តកសិកម្មថ្មីនេះ សម្រាប់ពិភពលោកទាំងមូល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top