• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ថ្មី ជិត ១៦៧.០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៦,១១២,៦៤៨ ករណី។

គិតត្រឹមពីម៉ោង ១៦ ថ្ងៃទី១២ ខែមីនា ដល់ម៉ោង១៦ រសៀល​ថ្ងៃទី១៣ ខែមីនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៦៦.៩៦៨ ករណី ក្នុងនោះ ១៥ ករណីត្រូវបាននាំចូល និង ១៦៦.៩៥៣ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅក្នុងខេត្តនិងក្រុងចំនួន ៦២/៦៣។ ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៦,១១២,៦៤៨ ករណី។

នៅថ្ងៃទី ១៣ ខែមីនា មានអ្នកជំងឺ ៩៥.៥៣៨ នាក់បានជាសះស្បើយ។ បច្ចុប្បន្ននេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៣.១៦៣.៥៧១ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ៩៥ នាក់ទៀត។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី ១៣ ខែមីនានេះ ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ២០០,២លានដូស។ ដូច្នេះហើយ វៀតណាមបានគ្របដណ្តប់ជាមូលដ្ឋាននូវវ៉ាក់សាំងចំនួន ២ ដូសសម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩   ក្រសួងសុខាភិបាលកាលពីថ្ងៃទី១២ ខែមីនា បានផ្ញើលិខិតផ្លូវការទៅកាន់ខេត្ត-ក្រុង ស្តីពីការជំរុញនិងពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយធានាបានថាដោយ ចុងបញ្ចប់នៃត្រីមាសទី ១ នៃឆ្នាំ ២០២២ ត្រូវតែចាក់ដូសទី ៣ ទាំងស្រុងសម្រាប់អ្នកដែលបានដល់កាលវិភាគចាក់វ៉ាក់សាំង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី ១ ខែមីនា នៅតំបន់អនុស្សាវរីយ៍នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង ក្នុងឃុំម៉ុឌឹក ខេត្តក្វាងង៉ាយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (១ មីនា ១៩០៦ - ១ មីនា ២០២៦)។ ពិធីនេះរួមមានកម្មវិធីសិល្បៈ ការបញ្ចាំងភាពយន្តឯកសារអំពីជីវិត និងអាជីពរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង និងពិធីរំលឹកជាផ្លូវការ។

Top