• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាំចេញហួសកម្រិតជាង ១១ ពាន់លានដុល្លារអាមេរិក

ក្នុងរយៈពេល ៧ ខែកន្លងទៅ ទំហំពាណិជ្ជកម្មនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានជិត ៣៩,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៧%; ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមនោះ ក្រុមផលិតផលកសិកម្មបានបន្តនាំមុខគេដោយតម្លៃនាំចេញប៉ាន់ស្មានជិត ២១,៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧%) បន្ទាប់មកផលិតផលព្រៃឈើឈានដល់ជិត ១០,៤ ពាន់លានដុល្លារ (កើនឡើង ៨,៦%) ផលិតផលជលផលសម្រេចបានជាង ៦ ពាន់លានដុល្លារ (កើនឡើង ១៣,៨%​)...។ តំបន់អាស៊ីបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ស្រូបយក ៤២,៦% នៃទីផ្សារសរុប បន្ទាប់មកគឺទីផ្សារអាមេរិក និងអឺរ៉ុប. គួរកត់សម្គាល់ថា តម្លៃនៃការនាំចេញទៅកាន់អឺរ៉ុបបានកើនឡើងចំនួន ៤៣,១% ក្នុងរយៈពេលដូចគ្នានេះ។

បើនិយាយពីទីផ្សារ ដៃគូធំជាងគេទាំង ៣ គឺសហរដ្ឋអាមេរិក (មានចំណែកទីផ្សារ ២១%) បន្ទាប់មកគឺទីផ្សារចិន និងជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top