• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិនិយោគិនបរទេសចូលរួមយ៉ាងសកម្មនៅទីផ្សារ M&A វៀតណាម

កាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា វេទិកាទីផ្សារទិញលក់និងរួមបញ្ចូលក្រុមហ៊ុន (M&A) វៀតណាមឆ្នាំ២០២០បានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ។

លោក Tran Quoc Phuong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ (រូបថត៖ tinnhanhchungkhoan.vn)



អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោក Tran Quoc Phuong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគបានវាយតម្លៃលើវិស័យ M&A បានក្លាយទៅជាបណ្តាញប្រមូលផ្ដុំទុនប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកធ្វើពិពិធកម្មសកម្មភាពទាក់ទាញទុនវិនិយោគសម្រាប់ ខឿនសេដ្ឋកិច្ចវៀតណាម ជំរុញដំណើរការផ្លាស់ប្ដូរថ្មីនូវគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញជាដើម។ លោកបានសង្កត់ធ្ងន់ថា៖ “ក្នុងឆ្នាំ ២០២១ យើងនឹងអនុវត្តន៍ផែនការមេពីថ្នាក់ជាតិរហូតដល់ថ្នាក់ខេត្តជាបន្តបន្ទាប់។ នេះគឺជាជំហានផ្លាស់ប្ដូរដ៏ខ្លាំងក្លា ហើយមានឱកាសជាច្រើនសម្រាប់វិនិយោគបរទេស។ ជាក់ស្ដែង នាបច្ចុប្បន្ន ធនធានដីធ្លីរបស់យើងនៅតែមានសក្ដានុពលសម្រាប់វិនិយោគិនបរទេស។ អំពីថាមពលវិញគឺរដ្ឋាភិបាលកំពុងណែនាំក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឲ្យសម្រេចជាស្ថាពរនូវគម្រោងផែនការមេស្ដីពីការអភិវឌ្ឍន៍អគ្គិសនីជាតិសម្រាប់ឆ្នាំ ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ។

យោងតាមក្រុមអ្នកជំនាញទីផ្សារ M&A របស់វៀតណាមបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយនឹងប្រតិបត្តិការរាប់ពាន់ ហើយសម្រេចបានទំហំទឹកប្រាក់ជិត ៥០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។  យោងការព្យាករណ៍របស់ក្រុមស្រាវជ្រាវទីផ្សារ Euromonitor International ថា សកម្មភាព M&A នៅវៀតណាមអាចត្រូវបានស្ដារឡើងវិញចាប់ពីពាក់កណ្ដាលឆ្នាំ ២០២១ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top