• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិទ្យុសំឡេងវៀតណាមប្រកាសគម្រោងបទពិសោធន៍ជាក់ស្តែងនិម្មិត “ត្រឡប់ទៅគ្រាដ៏ពិសិដ្ឋ”

អ្នកចូលរួម ត្រូវបានវិលត្រឡប់ទៅពេលវេលាប្រវត្តិសាស្ត្រ នៅពេលដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បង្កើតឡើងសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅទីលាន Ba Dinh នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
ប្រជាពលរដ្ឋចូលរួមកម្មវិធីបទពិសោធន៍និម្មិត (VR) នៅទីស្នាក់ការវិទ្យុសំឡេងវៀតណាម។ (រូបថត៖ The Hung/VOV)

ពិធីប្រកាសគម្រោងបទពិសោធន៍ជាក់ស្តែងនិម្មិត (VR) “ត្រឡប់ទៅគ្រាដ៏ពិសិដ្ឋ” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២០ សីហា នៅទីស្នាក់ការវិទ្យុសំឡេងវៀតណាម នៅទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា ទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា និងខួបលើកទី ៨០ ទិវាបង្កើតវិទ្យុសំឡេងវៀតណាម (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥)។

ការតាំងពិពណ៌ "ត្រឡប់ទៅគ្រាដ៏ពិសិដ្ឋ" គឺជាផលិតផលដែលរួមបញ្ចូលគ្នាប្រវត្តិសាស្រ្ត និងបច្ចេកវិទ្យាទំនើប។ អ្នកចូលរួម ត្រូវបានវិលត្រឡប់ទៅពេលវេលាប្រវត្តិសាស្ត្រ នៅពេលដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បង្កើតឡើងសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥។ ទិដ្ឋភាពទាំងមូលនៃពិធីមិទ្ទីញនេះត្រូវបានបង្កើតឡើងវិញយ៉ាងល្អិតល្អន់ តាំងពីឆាក វេទិកា រហូតដល់ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងហ៊ោកញ្ច្រៀវ ដែលបង្កើតអារម្មណ៍ពិតបំផុតសម្រាប់អ្នកចូលរួម។

ថ្លែងមតិក្នុងពិធីនេះ លោក Do Tien Sy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖ “គំនិតអនុវត្តន៍ការតាំងពិពណ៌អំពីបទពិសោធន៍ជាក់ស្តែងនិម្មិត បាបបង្ហាញពីរបកគំហើញក្នុងការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ យើងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម ដោយប្រើប្រាស់ឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ការពិគ្រោះយោបល់ពីអ្នកជំនាញ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រដ៏មានកិត្យានុភាព ដើម្បីបង្កើតឡើងវិញនូវព្រឹត្តិការណ៍ដ៏មហិមារបំផុត របស់ប្រទេសជាតិ ហើយក៏ជាការចាប់ផ្តើមនៃបេសកកម្មប្រវត្តិសាស្ត្រដ៏រុងរឿងរបស់វិទ្យុសម្លេងវៀតណាមផងដែរ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top