• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វប្បធម៍វៀតណាមតែងតែជាកម្លាំងចលករនៅគងវង្សយូរអង្វែងរបស់ប្រទេសជាតិ

នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅពេលថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធីសិល្បៈពិសេស ដោយប្រធានបទ “គំរោងវប្បធម៌វៀតណាម - សញ្ញាគូសសម្គាល់ប្រវត្តិសាស្ត្រ” ដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញថ្លែងនៅក្នុងកម្មវិធី (រូបថត: VNA)

កម្មវិធីនេះ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មការឃោសនាអប់រំមជ្ឈិម និងស្ថានីយ៍ទូរទស្សន៍វៀតណាម សម្របសម្រួលអនុវត្តន៍ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើត “គំរោងអំពីវប្បធម៌វៀតណាម” (១៩៤៣-២០២៣)។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅ ដោយគោលការណ៍ទាំងបីគឺ “ប្រជាជាតិ” “មហាជន” “វិទ្យាសាស្ត្រ” គំរោងអំពីវប្បធម៌វៀតណាមត្រូវបានបក្សកុម្មុយនិស្តវៀតណាម អនុវត្តន៍យ៉ាងសកម្ម ប្រកប ដោយប្រសិទ្ធភាព ស័ក្តិសមទៅនឹងតថភាពរបស់វៀតណាម សម្រាប់ការកសាង និងការពារមាតុភូមិ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញលើកឡើងថា ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពស្មុគស្មាញ និងស្ថានភាពពិភពលោកដែលមិនអាចព្យាករណ៍បាន នាំមកនូវឱកាស និងជោគ វេសនាថ្មី ប៉ុន្តែក៏ពោរពេញបញ្ហាប្រឈមសម្រាប់ការអភិរក្ស និងការអភិវឌ្ឍន៍វប្បធម៌ សិល្បៈផងដែរ។ ដើម្បីលើកតម្កើងគុណតម្លៃដ៏ល្អប្រសើររបស់ប្រទេសជាតិ ក៏ដូចជាការស្រូបទាញគុណតម្លៃវប្បធម៌របស់មនុស្សជាតិ និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វៀតណាមត្រូវរួមកម្លាំង និងស្រុះចិត្តគំនិតគ្នា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអនុវត្តយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយដែលបានដាក់ចេញ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា៖ “បន្តស្រាវជ្រាវ និងបញ្ជាក់ឱ្យបានច្បាស់នូវទិសដៅ និងទស្សនវិស័យសំខាន់ៗ ហើយទន្ទឹមនឹងនោះ អភិវឌ្ឍន៍ បំពេញបន្ថែម ពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវខ្លឹមសារនៃគំរោងស្តីពីវប្បធម៌វៀតណាម។ លើកកម្ពស់បន្ថែមទៀតការយល់ដឹង និងសកម្មភាព ដើម្បីឱ្យវប្បធម៌ពិតជាបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម។ បង្កើនការកៀរគរ និងបង្កើនប្រសិទ្ធភាពធនធានរដ្ឋ និងសង្គម ដើម្បីអភិវឌ្ឍវប្បធម៌គ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងធ្វើឱ្យវប្បធម៌ និងប្រជាជនពិតជាកម្លាំងចលកររបស់ប្រទេសជាតិ”។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការវិនិយោគសមស្របទាំងធន ធានមនុស្ស និងសម្ភារៈសម្រាប់ការអភិវឌ្ឍវប្បធម៌ស៊ីជម្រៅ ឆាប់រហ័ស និងនិរន្តរភាព។ ការដាក់ពង្រាយការកសាងប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ និងស្តង់ដារមនុស្ស រួមជាមួយនឹងការថែរក្សា និងអភិវឌ្ឍន៍ប្រព័ន្ធតម្លៃគ្រួសារវៀតណាមក្នុងសម័យកាលថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Vladimir Putin កត់សម្គាល់ពីការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Vladimir Putin កត់សម្គាល់ពីការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅវៀតណាមនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ១៩-២០ ខែមិថុនា) ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះប្រព័ន្ធសហប្រតិបត្តិការពហុភាគីជាមួយ វៀតណាម។

Top