• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Truong Hoa Binh អញ្ជើញចូលរួមសន្និសីទអនុវត្តការងារមហាផ្ទៃឆ្នាំ២០១៨


 លោក  Truong Hoa Binh អញ្ជើញចូលរួមសន្និសីទអនុវត្តការងារមហាផ្ទៃឆ្នាំ២០១៨

នាថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៨ អញ្ជើញថ្លែ​ងមតិ​នៅក្នុង​សន្និសីទទូទាំង​ប្រទេស ស្ដីពី​ការអនុវត្ត​ការងារ​មហា​ផ្ទៃឆ្នាំ​​២០១៨ នោះ ឧបនាយករដ្ឋ​មន្ត្រីអចិន្រ្តៃយ៍​វៀត​ណាម​ លោក Truong Hoa Binh បានលើកច្បាស់ថា​ ​នាឆ្នាំ ២០១៨​ ក្រសួងមហាផ្ទៃគប្បីពង្រីក​ស្មារតី​ប្រជាធិបតេយ្យ សុក្រិតរបៀបរបប​លើវិស័យកម្មា​ភិបាល​ក្រប​ខ័ណ្ឌ ស្រាវ​ជ្រាវ​ ហើយលើកសំណើធ្វើវិសោ​ធនកម្មលើច្បាប់កម្មាភិបា​ល ​និងកម្មាភិបាលក្របខ័ណ្ឌ​ ឲ្យស្រប​នឹង​បទ​បញ្ញត្តិ​របស់​បក្ស​។ លោកបានឲ្យដឹងថា​៖ “យើងគប្បីពិនិត្យលើរាល់ការកំណត់​អំពីក្រប​ខ័ណ្ឌ និង​ចំនួន​កម្មាភិ​បាល​។ កសាងយន្ត​ការប្រកួតប្រជែងបើកចំហ តម្លាភាព​ក្នុងការជ្រើសរើស និងតែងតាំ​ងកម្មាភិបាល ដើម្បី​ទាក់​​ទាញ​អ្នកមាន​ គុ​ណធម៌ និង ទេពកោសល្យឲ្យចូលបំ​ពេញការងារ​នៅស្ថាប័ន​រដ្ឋបាល​រដ្ឋ ហើយ​លើកស្ទួយ​គុណភាព​​ជួរកម្មាភិបាល​ផងដែរ​”៕
 

តាម​  VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top