• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC


លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំ
នៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC

នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបសន្ទនាជាមួយប្រធានាធិបតីម៉ិកស៊ិច លោក Enrique Peña Nieto ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC លើកទី ២៥ នៅ Da Nang។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើវិធានការនានា សំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ក៏នាថ្ងៃទី ៨ ខែវិច្ឆិកា លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Papua New Guinea លោក Peter O'Neill ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដែលភាគីទាំងពីរមានសក្ដានុពល។

នាថ្ងៃទី ៩ វិច្ឆិកាលោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ ប្រធានាធិបតី Peru លោក Pedro Pablo Kuczynski ។ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅ អង្គការសហប្រជាជាតិ APEC និងបណ្ដាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីផ្សេងៗទៀត។

នាថ្ងៃទី ៩ វិច្ឆិកា នៅ Da Nang លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte ។ ភាគីទាំងពីរបានឯកភាពជំរុញបង្កើនសាមគ្គីភាព និងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់​អាស៊ាន។

ក៏ក្នុងថ្ងៃដដែល លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi  និងប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun ផងដែរ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top