• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសវៀតណាម ទៅជូនពរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម។
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baoquocte.vn)

លោក Do Hung Viet បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ។ លោកអនុរដ្ឋមន្ត្រី ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងនាំប្រទេសកម្ពុជាបន្ដរីកចម្រើន។

ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn)

ដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរជួយពង្រឹងការជឿទុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងតម្រង់ទិសបានទាន់ពេលនូវទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីរៀបចំសកម្មភាពសំខាន់ៗរវាងប្រទេស​ទាំងពីរឱ្យបានល្អ។ ជាមួយនឹងមនោសញ្ចេតនាល្អប្រសើរ និងផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Do Hung Viet សង្ឃឹមថា លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម នឹងជាស្ពានតភ្ជាប់ និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top