• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​ Emmanuel Macron ​ស្បថចូលកាន់​តំណែងជាប្រធានាធិបតីបារាំងអាណត្តិទីពីរ

នៅថ្ងៃទី ៧ ខែឧសភា លោក Emmanuel Macron បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបារាំងជាផ្លូវការ សម្រាប់អាណត្តិទីពីររបស់ខ្លួននៅវិមាន Elysée ក្រោមសាក្សីរបស់ភ្ញៀវកិត្តិយសប្រមាណ ៤៥០ នាក់ រួមមានតំណាងទីភ្នាក់ងាររដ្ឋធម្មនុញ្ញ អង្គការសាសនា សហជីព និងម្ចាស់អាជីវកម្ម ក៏ដូចជានាយករដ្ឋមន្ត្រី លោក Jean Castex និងសមាជិកអតិតរដ្ឋាភិបាលផងដែរ។
  ប្រធានាធិបតីជាប់បារាំង លោក Emmanuel Macron។ (រូបថត៖ AFP/TTXVN)  

នៅក្នុងពិធីនេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក Laurent Fabius បានប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២ ដោយបញ្ជាក់ថា លោក Macron បានទទួលសំឡេងគាំទ្រចំនួនជាង ១៨,៧ លានសំឡេង ដើម្បីបន្តអាណត្តិថ្មីរបស់ខ្លួន។

នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោតលោក Emmanuel Macron បានបញ្ជាក់ពីគោលដៅ "បម្រើជនរួមជាតិ ដោយកាតព្វកិច្ច និងសេចក្តីស្រឡាញ់មាតុភូមិទាំងមូល" ហើយបានប្តេជ្ញា ធ្វើសកម្មភាព "សម្រាប់ភពផែនដីដែលគួរឱ្យរស់នៅជាង និងប្រទេសបារាំងដែលរស់រវើក និងរឹងមាំជាងមុន”។ លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់ ត្រូវមានការផ្លាស់ប្តូរថ្មី ក្នុងបរិបទដែលពិភពលោកនិងប្រទេសបារាំងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានតាំងពីមុនមក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top