• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

សម័យប្រជុំលើកទីពីរ បូកសរុបការងារប្រឡងប្រណាំងនិងកោតសរសើរសម្រាប់រយៈពេល៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ រូបថត៖ VNA

នៅក្នុងស​ម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ស្មារតីនៃការប្រឡងប្រណាំងត្រូវតែកើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជាក់​ស្តែង​ជារង្វាស់​។ ការប្រឡងប្រណាំងមិនអាច​ជាចលនា​ដែលផ្តោតលើរូបភាព ភាពយោគយល់គ្នា ឬការដេញតាមសមិទ្ធផល​នោះទេ ប៉ុន្តែត្រូវតែផ្សារ​ភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងលទ្ធផលចុងក្រោយ ពោលគឺ​​​បាន​រួមចំណែកអ្វីខ្លះទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការការពារជាតិនិងសន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន។

«កំណែទម្រង់រដ្ឋបាលក្នុងការងារប្រឡងប្រណាំង និង​កោត​​សរសើរ។ លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា ឌីជីថល ជាពិសេសការកែលម្អ​វិធីសាស្រ្តវាយតម្លៃការប្រឡងប្រណាំង ការដាក់ពិន្ទុ និងការពិនិត្យត្រូវតែផ្អែកលើទិន្នន័យពិតប្រាកដ ដំណើរការសត្យានុម័ត និងមានតម្លាភាព។ កាត់បន្ថយនីតិវិធីរដ្ឋបាល និងឯកសារសម្រាប់អង្គភាពមូលដ្ឋាន។ ដំណើរការនេះ ត្រូវតែធានាបាននូវភាពត្រឹមត្រូវ ចំគោលដៅ ចំមនុស្ស និងផ្តោតសំខាន់លើថ្នាក់មូលដ្ឋាន ជាអ្នកដែលបាន​រួម​ចំណែកដោយផ្ទាល់ដល់លទ្ធផល​ចុងក្រោយ​»៕​

តាម​ vovworld.vn/km-KH

បន្តធ្វើទំនើបកម្មកងកម្លាំងបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបំពេញភារកិច្ចក្នុងយុគសម័យថ្មី

បន្តធ្វើទំនើបកម្មកងកម្លាំងបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបំពេញភារកិច្ចក្នុងយុគសម័យថ្មី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យផ្ដោតសំខាន់លើធនធាន និងការងារបច្ចេកទេស ជំនាញវិជ្ជាជីវៈ ដើម្បីធានាសមត្ថភាពគ្រប់គ្រាន់សម្រាប់ការបង្ការ និងឆ្លើយតបប្រកបដោយភាពម្ចាស់ការក្នុងគ្រប់ស្ថានភាពទាំងអស់។

Top